
ពលរដ្ឋ៣៥គ្រួសារ អំពាវនាវដល់សម្តេចតេជោ ជួយរកយុត្តិធម៌ អោយពួកគាត់ ក្រោយផ្ទះនិងដំណាំពួកគាត់ត្រូវបានវាយកម្ទេចចោល
ព្រះសីហនុ ÷ ថ្មីៗនេះលោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចុះអនុវត្តសាលដីកា របស់តុលាការកំពូលលេខ ៤៥៨.ឆ បណ្តេញពលរដ្ឋដែលរស់នៅជាង ៣០ ឆ្នាំ ទាំងដែលមេឃកំពុងភ្លៀង ចេញពីលំនៅដ្ឋាន រកទីជម្រកគ្មាន.ដូចសត្វធាតុ និង បានអោយគ្រឿងចក្រ វ៉ៃកម្ទេចឈួសឆាយ ដើមឈេីហូបផ្លែ ជាច្រើនមុខរាប់ពាន់ដើម អោយ រាប ដល់ដី ។
លោក ឡា ប៊ុនហួន អាជ្ញា សាលា នៃសាលា ដំបូង ខេត្តព្រះសីហនុ បានចុះអនុវត្តសាល ដីកា របស់តុលាការ កំពូលលេខ ៤៥៨.ឆ លើទំហំដីជាង ១០ហិចតា ដោយបាន បណ្តេញ ពលរដ្ឋ ចំនួន ៣៥គ្រួសារ ដែលមានលោកស្រី ឡុច ទូច ជាតំណាងពលរដ្ឋ កាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅ តំបន់ អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ។
ដោយយោងតាមប្រភព : ទោះបីប្រជាពលរដ្ឋដែល ជា ម្ចាស់លំនៅដ្ឋាន ជាច្រើនគ្រួសារបានសុំអង្វរលោក ឡា ប៊ុនហួន សូមស្នើឱ្យពិនិត្យលើទីតាំងដី ឲ្យបានត្រឹមត្រូវ មុននឹងអនុវត្ត សាលដីការ យ៉ាងណា ក៏ដោយ ក៏លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបួង ខេត្តព្រះសីហនុ មិនយល់ព្រម និង មិនស្តាប់ឡើយ ។ ដោយក្នុងនោះ «ពលរដ្ឋ លើកឡើងថា សាលដីកានេះ គឺយកមកអនុវត្តន៍ ខុសទីតាំង ដី » ។ ប្រភពបន្តថា «លោក ឡា ប៊ុនហួន អាជ្ញាសាលា នៅតែបន្តអាននូវខ្លឹមសារសាលដីការ របស់តុលាការកំពូល បន្ទាប់មក កម្លាំងចម្រុះ រាប់រយនាក់ រួមជាមួយគ្រឿងចក្រ បាន ធ្វើការរុះរើ វាយកម្ទេច ផ្ទះសម្បែង របស់ពល រដ្ឋ ប្រមាណជា ៣៥ គ្រួសារ ចោលគ្មានស្រណោះ និង ដាច់ ធម៌មេត្តា បំផុត ។
បើតាមប្រភព «ប្រជាពលរដ្ឋ បានព្យាយាម ប្រាប់ លោក ឡា ប៊ុនហ៊ួន ថាការអនុវត្តន៍នេះគឺខុសទីតាំងដីហើយ តែខាងលោកអាជ្ញាសាលា នៅតែប្រាប់ថា វាយចោលសិន យ៉ាងណាៗ គឺចាំ តតាំង តាមផ្លូវច្បាប់ ទៀតចុះ តែពេលនេះត្រូវតែអនុវត្តន៍កម្ទេចចោលសិន » ។លោកស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋ ៣៥ គ្រួសារ បានយំរៀបរាប់ អោយអ្នកសារ ព័ត៌មានក្នុងស្រុក ដឹងថា ទីតាំង និង ផ្ទះសម្បែង ដែលលោក ឡា ប៊ុនហួន ដឹកនាំកម្លាំងចុះអនុវត្តសាលាដីកា តុលាការ កំពូល នេះ គឺលោកស្រី រួមជាមួយ ពលរដ្ឋ បាន រស់នៅអាស្រ័យផលទីតាំង ពី ឆ្នាំ ១៩៩២ មកម្ល៉េះ បើគិតទៅ ជិត 30ឆ្នាំ មកហើយ ។
លោកស្រីបញ្ជាក់ថា «លោកស្រី និង បន្តដាក់ឯកសារប្ដឹង ទៅ តុលាការកំពូល ព្រមទាំងដាក់ឯកសារ ពាក់ព័ន្ធ ចូលទៅក្រសួងយុត្តិធម៌ដើម្បីស្នើសុំឲ្យប្រព័ន្ធតុលាការ និង ក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ ឱ្យលោកស្រី និង ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ក្នុងការចុះអនុវត្តសាលាដីការ ខុសទីតាំងដី មួយនេះ ។
លោកស្រី ឡុច ទូច បានចាត់ទុកថា «ការចុះអនុវត្តសាលាដីការបស់តុលាការកំពូល និង បានវាយកម្ទេចផ្ទះ និង ផលដំណាំ របស់ពួកគាត់ គឺជាករណី អយុត្តិធម៌បំផុត សំរាប់គាត់រួមជាមួយពលរដ្ឋ៣៥គ្រួសារ ។
គួរបញ្ជាក់ថា : ចំពោះរឿងនេះកន្លង មក រដ្ឋបាល ខេត្តព្រះសីហនុ ក៏ ធ្លាប់បាន ចេញ សេចក្ដី ប្រកាស លេខ ០៤៩/២១ សជណ ចុះថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ ២០២១ ជម្រាបជូន ឯកឧត្តមប្រធាន សាលាដំបូងខេត្តព្រះសីហនុ កម្មវត្ថុ៖ ករណីឈ្មោះ ឡុច ទូច និង អេង វ៉ាន់ ស្នើសុំកិច្ចអន្តរាគមន៍ផ្អាកការអនុវត្តដោយស្ម័គ្រចិត្ត នៅលើ ទីតាំងដីអនុវត្តសាលដីការដ្ឋប្បវេណីលេខ ៤៥៨«ឆ» ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ របស់តុលាការកំពូល។
ពាក់ព័ន្ធ និង ដី តំបន់ សហគមន៍ អូរខ្សាច់ នេះ លោកស្រី ឡុច ទូច តំណាង ប្រជាពលរដ្ឋ សហគមន៍ ប្រាប់ អ្នកសារព័ត៌មាន យើង នៅល្ងាច ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ ថា រឿងនេះសាលាដំបូង ខេត្ត ព្រះសីហនុ បាន កាត់ ដោយ កំបាំងមុខ សាលាឧទ្ធរណ៍ ក៏កាត់ យោង តាម សាលាដំបូង ខេត្ត ដល់ តុលាការកំពូល ក៏កាត់ កំបាំង មុខ ដដែល ។ លោក ស្រីបន្តថា ប័ណ្ណ ប្រើប្រាស់ ដីធ្លី ភាគី ម្ខាង គឺ មិន ប្រក្រតី នោះ ទេ ដោយ សារទិញ នៅឆ្នាំ ២០០៥ បែរជាចេញ ប័ណ្ណ ឆ្នាំ ២០០៤ ។ លោក ស្រី បន្តថា ដោយសារកាត់ក្តី កំបាំងមុខនេះ ហើយ បានធ្វើអោយលោក ស្រី ត្រូវជាប់ពន្ធនាគាររហូតដល់ទៅ ២ឆ្នាំ ករណីនេះ ពិតជា អយុត្តិធម៌ ខ្លាំង ណាស់ សំរាប់លោកស្រី ។
លោកស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋ បានយំរៀបរាប់ និង ទទូចអំពាវនាវដល់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដែលជាមាតា និង បិតា ស្ថាបនិកសន្តិភាព នៃកម្ពុជាមេត្តា រកយុត្តិធម៌ និង ជួយសង្គ្រោះ ពួកគាត់ ផង ៕
(មានវីដេអូ)