លោកឯកឧត្តម សល សុខា រួមជាមួយភរិយា ព្រមទាំងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង ខេត្តបន្ទាយមានជ័យ និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ញឹម តេង

ភ្នំពេញ ៖ ព្រឹកនេះ ថ្ងែសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២

 

លោកឯកឧត្តម សល សុខា រួមជាមួយភរិយា ព្រមទាំងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង ខេត្តបន្ទាយមានជ័យ និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ញឹម តេង ត្រូវជាមាតាក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៅគេហដ្ឋានសពឋិតក្នុង បុរី ប៉េង ហួត គម្រោងទី៥ (ច្បារអំពៅ)។

សូមបញ្ជាក់ផងដែរថា មហាឧបាសិកា ញឹម តេង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩កើត ខែភក្របទ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣:៤០នាទីរសៀល ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ។

លោកឯកឧត្តម សល់សុខាក៏បានចេញសារលិខិតរំលែកមរណៈទុក្ខជូនលោកជំទាវគត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចលោកជំទាវគត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់គឺ
ខ្ញុំនឹងក្រុមគ្រួសារមានសេចក្តីតក់ស្លុតនិងសោកស្ដាយជាអាណែកចំពោះដំណឹងមរណភាពរបស់មហាឧបាសិកា ញឹមតេង ដែលត្រូវជាម្ដាយក្មេងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិតដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ០៩កើត ខែភទ្របទឆ្នាំខាចត្វាស័កពុទ្ធសករាជ ២៥៩៩ ត្រូវនិងថ្ងៃទី ០៤ខែកញ្ញាឆ្នាំ 2022វេលាម៉ោង 1:00និង 40 នាទីរសៀលក្នុងជន្មាយុ ៩៤ ឆ្នាំដោយជរាពាធ។

មរណភាពរបស់មហាឧបាសិកា ញឹម តេងគឺជាការបាត់បង់នូវម្ដាយជីដូននិងជីទួតប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់បំផុតរបស់កូនៗចៅៗនិងញាតិមិត្តទាំងអស់។យើងខ្ញុំសូមចូលរួមរំលែកនូវមរណៈទុក្ខដល់ក្រៀមក្រំនេះជាមួយលោកជំទាវគត្តិសង្គហបណ្ឌិតព្រមទាំងក្រុមគ្រួសារដោយសេចក្តីស្រណោះអាឡោះអាល័យជាទីបំផុត។និងសុំឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាញឹម តេង បានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាតឡើយ។សូមលោកជំទាវគត្តិសង្គហបណ្ឌិតព្រមទាំងក្រុមគ្រួសារមេត្តាទទួលនូវមនោសញ្ចេតនាចែករំលែកមរណៈទុក្ខដល់ក្រៀមក្រំបំផុតពីយើងខ្ញុំ