សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ធ្វើពិធីសំណេះសំណាលសមាជិករបស់ខ្លួនក្រោយចូលឆ្នាំខ្មែរ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ធ្វើពិធីសំណេះសំណាលសមាជិករបស់ខ្លួនក្រោយចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖យោងលិខិតលេខ ០៩៨/២៣ស ជ ណ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ បានអោយដឹងថា សមាគមមួយនេះធ្វើពីធីសំណេះសំណាលជួបជុំសមាជិករបស់ខ្លួននៅភោជនីយដ្ឋាន BP Premium coffee ដែលមានទីតាំង ខាងជើង ជាប់របងសាលាបឹងកេងកង។

នៅក្នុងពិធីនោះគេឃើញមានវត្តមាន ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាននាយកដ្ឋានសោធទស្យ និង ជាប្រធានកិត្តិយសរបស់សមាគមផងដែរ វត្តមានប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងលោក ថាន់ ចាន់ណា ប្រធានសមាគម លោក ផន រម្យនា អគ្គលេខាធិការសមាគម និង សមាជិកសមាជិការចូលរួមប្រមាណ ២០អង្គភាព។

ក្នុងពិធីនេះគេឃើញមាន លោក ផន រម្យនា ឡើងធ្វើបទបង្ហាញអំពីគោបំណង បេសកកម្ម និង ទស្សនវិស័យរបស់សមាគម

លោក ថាន់ ចាន់ណា ឡើងធ្វើបទបង្ហាញ អំពីអត្ថប្រយោជន៍ការចូលជាសមាជិករបស់សមាគម និង ប៉ូលសេដ្ឋកិច្ចទាំង ៤ ចំណោទបញ្ហានានា ដំណោះស្រាយ វិធីការពារជាដើម។ល។

លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាល ឡើងចែករំលែកអំពីយុទ្ធសាស្រ្ត ប៉ូលសេដ្ឋកិច្ចទាំង ៤ របស់សមាគម ដើម្បីអោយសមាជិករបស់ខ្លួនយល់ដឹង ទទួលបានបទពិសោធន៍ ចេះធ្វើសេដ្ឋកិច្ចសម័យថ្មី ថ្លៃថ្នូដោយអោយគេគោរពស្រលាញ់ សហការចូលរួមជាមួយបងប្អូនអ្នកសារព័ត៌មានយើង ដោយប្រើយុទ្ធសាស្រ្តឈ្នះៗ ក្រុមហ៊ុនអ្នករកស៊ីទទួលបានការគាំទ្រ ទទួលបានកាជួយជ្រោមជ្រែង ទទួលបានការីកចំរើនផងដែរ ហើយ យើងក៍ទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនទាំងនោះផងដែរ ជាពិសេសលោកបានចែករំលែកយុទ្ធសាស្រ្ត ផ្លូវច្បាប់ជួយដល់ក្រុមហ៊ុនម្ចាស់ឧបត្ថមនានាដោយទទួលបាន៣ចំនុចគឺ ជួយផ្លូវច្បាប់ ជួយការពារ និង​ ជួយដោះស្រាយពេលមានបញ្ហានានា។

ដោយសមាគមួយនេះលើកជាពាក្យស្លោកថា ជួយគេតាមផ្លូវច្បាប់ ជួយការពារគេ ជួយដោះស្រាយបញ្ហាគេ ហើយ គេក៍ជួយអង្គភាពយើងវិញដែរ។

ហើយឯកឧត្តម យ៉ែម ណាយ បានចែករំលែកអំពីវិធីការពារខ្លួន និង បទពិសោធន៍នានា។

ហើយអ្វីដែលពិសេសបំផុតនោះគឺ​ នៅក្នុងពិធីនេះមានបងប្អូនអ្នកសារព័ត៌មានជាច្រើនមានចំងល់ និង ចោទសួរនៅចំនួរមួយចំនួនដែលពុំទាន់ទទួលបានបកស្រាយនៅឡើយមានដូចជា ៖

តើប៉ូលសេដ្ឋកិច្ចទាំង៤របស់សមាគមនេះមានអត្ថប្រយោជន៍យ៉ាងណាដល់សមាជិក?

ហេតុអ្វីត្រូវបង្រៀនស្ទូចត្រី ?

តើការជួយទាំង៥របស់សមាគមមានអ្វីខ្លះ?

ធ្វើយ៉ាងណាអោយម្ចាស់ក្រុមហ៊ុនទាំងនេះគេជួយសេដ្ឋកិច្ចបងប្អូនយើង?

តើសមាគមមានស្ទូតយូឬទេ?ហើយបើមានតើសមាជិករបស់ខ្លួនអាចប្រើបានឬទេ?

ហេតុអ្វីត្រូវប្រជុំប៉ូលសេដ្ឋកិច្ចនៅរាល់អាទិត្យ?

តើសមាគមអាចបើកសាខាតាមបណ្តាខេត្តឬទេ?

ទាំងនេះជាសំនួរល្អៗរបស់សមាជិកយើង ហើយ​សមាគមនិងលើកមកបកស្រាយនៅជំនួបសំណេះសំណាលលើកក្រោយ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី សមាគមមួយនេះដឹកនាំដោយលោក ថាន់ ចាន់ណា ប្រធានសមាគម រួមទាំងសមាជិកសមាជិការទទួលបានការអនុញ្ញាតិដ៍ខ្ពស់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានអោយចូលជួបសម្តែងការគួសម និង សុំមតិដឹកនាំសមាគម ព្រមទាំងមានសំភារៈមនុស្សធម៌មួយចំនួនជូនដល់ឯកឧត្តមរដ្ឋមន្ត្រីមានដូចជា អង្ករចំនួន ៤ តោន ទឹកត្រី ១០០យូ និង ទឹកស៊ីអ៊ីវ ១០០យូ ដើម្បីចូលរួមកិច្ចការមនុស្សធម៌។