លោកមេភូមិតាចេក និងគ្រូគង្វាល ពុះដីឡូតិ៍លក់គ្មានច្បាប់ត្រឹមត្រូវគឺអាចប្រឈមនឹងបិទមិនឲ្យលក់ជានោះបណ្តោះអាសន្នសិន 

អាជីវកម្មពុះដីឡូតិ៍លក់ គ្មានច្បាប់ត្រឹមត្រូវគឺអាចប្រឈមនឹងបិទដីនោះបណ្តោះអាសន្នសិន

តសៀមរាប ៖ ពលរដ្ឋដែលកំពុងរកទិញដីឡូតិ៍មានប្លង់កម្មសិទ្ធត្រឹមត្រូវតាមច្បាប់ដើម្បីធ្វើផ្ទះស្នាក់នៅ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប មេត្តាចុះពិនិត្យទីតាំងម្ចាស់ដីឡូតិ៍១កន្លែងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈពួកគាត់ព្រួយបារម្មណ៍ថា អាចជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន។

ប្រភពពីស្ត្រីម្នាក់ជាអាជីវករ លក់ដូរនៅផ្សារលើធំថ្មី បានឲ្យដឹងថា រាល់ថ្ងៃគ្រួសារគាត់ជួលផ្ទះគេដើម្បីរស់នៅ។តែដោយឃើញគេផ្សាយថា មានដីឡូតិ៍លក់ធូរថ្លៃ គាត់ក៏ចង់ទៅទិញ។ប៉ុន្តែក៏មានគេប្រាប់គាត់ថា ប្រយ័ត្នចាញ់បោកគេ ព្រោះដីនៅទីនោះអាចជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន។

លោកស្រីបន្តថា ដើម្បីមានភាពត្រឹមត្រូវដូចគ្នាសូមស្នើឲ្យអាជ្ញាធរជួយបញ្ជាក់ផងថាដីនោះមានច្បាប់ត្រឹមត្រូវដែររឺទេ ដើម្បីឲ្យកាត់មានទំនុកចិត្ត។ស្រដៀងគ្នានោះដែរលោកហេង សុភា អ្នករត់ម៉ូតូកង់បី នៅម្តុំផ្សារាត្រី ក៏បានលើកឡើងថា គាត់សព្វថ្ងៃជួលផ្ទះគេនៅ ហើយចង់ស្វែងរកទិញដីបង់រំលោះធូរថ្ងៃដើម្បីបានរស់នៅស្រួលដូចគេឯង។តែចេះតែខ្លាចចាញ់បោកគេ ចំដីរបស់រដ្ឋ។ ​ ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញមានថៅកែដីឡូតិ៍ ជាអាជ្ញាធរគឺលោកហាង ហាច ជាអនុភូមិតចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បានសហការគ្នាជាមួយគ្រូគង្វាលឈ្មោះច័ន្ទ ឆ្វៀវយូសែប និងលោកគ្រូគង្វាលលី សុភ័ក្រ្ត បាននាំគ្នាពុះដីឡូតិ៍លក់ឲ្យពលរដ្ឋស្លូតត្រង់ដោយគ្មានច្បាប់បំបែកក្បាលដី គ្មានប្លង់រឹងនិងជាដីកំពុងគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាបនៅឡើយ ហើយតាមដឹងចំពោះប័ណ្ណប៉ាតង់នោះទៀតសោតគឺមន្ត្រីពាក់ព័ន្ធចេញឲ្យតែដីមានប្លង់រឹងតែប៉ុណ្ណោះ ហើយបើដីនោះនៅប្លង់ភូមិឃុំ ការយកប័ណ្ណប៉ាតង់មកសុំញ៉ែងបែបនេះវាគឺជារឿងខុសច្បាប់។ប្រភពបន្តថា មន្ត្រីគួរចុះពិនិត្យដីទាំងនោះ និងប័ណ្ណប៉ាតង់ តើអាចចេញឲ្យបានទេបើដីនោះនៅជាប្លង់ទន់នៅឡើយ។

មន្ត្រីច្បាប់ដីធ្លីបានឲ្យដឹងថា ដើម្បីអាចពុះឡូតិ៍លក់បានថៅកែដីឡូតិ៍គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង, ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម។

ជុំវិញការលើកឡើងខាងលើ នេះដែរ អ្នកសារព័ត៌មានAFN បានឃើញនូវការបំភ្លឺរបស់ហ្វេសបុក ឈ្មោះHang HacH ជាអនុភូមិតាចេក បាននិយាយថា ដីរបស់ពួកគាត់ពុះម្តុំជិតមាត់បឹងទន្លសាប ក្នុងភូមិបុស្សក្រឡាញ់ មានច្បាប់ត្រឹមត្រូវ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មាន យើងបានសុំការពន្យល់ពីមន្ត្រីពន្ធដារខេត្ត,មន្ត្រីអាជ្ញាធរជាតិអប្សរានិងមន្ត្រីជំនាញខេត្ត ហើយពួកគាត់លើកឡើងថា ទុកឲ្យអាជ្ញាធរមូលដ្ឋានចុះធ្វើការសិន។ តែនៅពេលដែលគាត់រួចដៃបន្តិចគាត់នឹងចុះទៅពិនិត្យមើល តំបន់នោះម្តងថា មានច្បាប់ត្រឹមត្រូវដែរឬទេ ហើយបើមិនមានច្បាប់ត្រឹមត្រូវនោះទេគឺនឹងត្រូវបិទដីឡូតិ៍នោះជាបណ្តោះអាន្នសិន។

ជុំវិញករណីលោកមេភូមិតាចេក និងគ្រូគង្វាល ពុះដីឡូតិ៍លក់នេះដែរ សារព័ត៌មាន ថ្ងៃថ្មី មិនអាចសុំការបំភ្លឺពីពួកគាត់បាននោះទេ  ៕