លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣
នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រះរាជពិធីបួងសួងសុំព្រះអគ្គិកីឡា និងព្រះរាជទានព្រះអគ្គិកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងការពារសន្តិសុខ សុវត្ថិភាព ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគបាលជាតិ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង១២ និងអង្គភាពដែលពាក់ព័ន្ធផងដែរ ៕