លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយ

 

បន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក សៀប បុរី និងលោកស្រី ជុំ ស្រី ដែលទើបសម្រាលកូនរួច (កូនកើតមិនគ្រប់ខែ) ត្រូវទៅមន្ទីរពេទ្យរៀងរាល់សប្តាហ៍ និងមានបញ្ហាខ្វះខាតផ្នែកជីវភាព ស្នាក់នៅជាមួយយាយតា នៅភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបូរី ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក សៅ សំរិត និងក្រុមការងារ ប្រគល់ជូនពលរដ្ឋនាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៥០០ ០០០(ហាសិបម៉ឺនរៀល) អង្ករ ចំនួន ៥០គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរផងដែរ៕