
បេសកកម្មដ៏សំខាន់មួយក្នុងចំណោមបេសកកម្មជាច្រើនរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
សកម្មភាពសាសនា ជាបេសកកម្មដ៏សំខាន់មួយក្នុងចំណោមបេសកកម្មជាច្រើនរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាន កំពុង និងបន្តធ្វើ!
✍️ សកម្មភាពសាសនារបស់សមាគម គឺជាការចូលរួមថែរក្សា ការពារ និងអភិរក្សវិស័យពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ អោយបានគង់វង្សយូរអង្វែង។ ក្នុងនោះមានទាំងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ការចូលរួមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ការប្រគេនបច្ច័យ និងទេយ្យទាននានាដល់ព្រះសង្ឃ ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា ។ល។ និង។ល។
✍️ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមទទួលស្វាគមន៍ដោយក្តីរីករាយចំពោះអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានបំណងចូលជាសមាជិករបស់សមាគម ដើម្បីរួមគ្នាបម្រើសង្គមជាតិទាំងមូល។
✍️ ព័ត៌មានលម្អិត
– ទូរសព្ទលេខ ៖ 010 83 6000 / 068 77 6000 / 092 75 6000
– អាសយដ្ឋាន ៖ ផ្ទះលេខ២២ ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕