
លោកវរសេនីយ៍ឯក ស្រី សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន បាននាំអំណោយមានថវិកា និងភេសជ្ជៈជូនដល់មន្ត្រីក្រោមឱវាទសម្រាកព្យាបាលជំងឺ
លោកវរសេនីយ៍ឯក ស្រី សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន បាននាំអំណោយមានថវិកា និងភេសជ្ជៈជូនដល់មន្ត្រីក្រោមឱវាទសម្រាកព្យាបាលជំងឺ
ប៉ោយប៉ែត ÷ កងកម្លាំងនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្ដមសេនីយ៍ត្រី អុី ចំរើ នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលបានចាត់មន្ត្រីក្រុមការងារតំណាងលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង បាននឹងកំពុងសម្រាកព្យាបាលនូវគេហឋាន ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី2 ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងបាននាំយកថវិកា និងភេសជ្ជៈមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភ ដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទាំង
អំណោយបាននាំជូនដល់លោក វរសេនីយ៍ឯក សុខ សំអាត រួមមាន ៖
១ ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ
២ ប្រាក់បាតចំនួន ១៨,៧០០ បាត
៣ ប្រាក់រៀលចំនួន ១,២១៥,០០០ រៀល
និងទឹកដោះគោឆៅ ១កេស – ទឹកត្រចៀកកាំ ២កេស – ទឹកសុទ្ធ ៧កេស ។
ក្រោមការយកចិត្តទុកដាក់របស់លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន ថ្នាក់ដឹកដ៏ល្អ នាំមន្ត្រីក្រោមឱវាទមានការសប្បាយចិត្តនិងរីករាយយ៉ាងខ្លាំង ចំពោះការគិតគូរ សុខទុក្ខមន្ត្រីក្រោមឱវាទ ៕