សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ធ្វើសកម្មភាពមនុស្សធម៌ ជាបេសកកម្មដ៏សំខាន់មួយក្នុងចំណោមបេសកកម្មជាច្រើនរបស់សមាគមសម្ព័ន្ធ
✍️ សកម្មភាពមនុស្សធម៌ ជាបេសកកម្មដ៏សំខាន់មួយក្នុងចំណោមបេសកកម្មជាច្រើនរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាន និងកំពុងធ្វើ។
✍️ សកម្មភាពមនុស្សធម៌របស់សមាគម គឺជាការជួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ អាហារូបករណ៍ .…. ជូនដល់សមាជិក សមាជិការបស់សមាគម បងប្អូនអ្នកសារព័ត៌មាន ចាស់ជរាគ្មានទីពឹង ជនពិការ ក្មេងកំព្រា ប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ជនងាយរងគ្រោះ ។ល។ និង។ល។
✍️ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមទទួលស្វាគមន៍ដោយក្តីរីករាយចំពោះអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានបំណងចូលជាសមាជិករបស់សមាគម ដើម្បីរួមគ្នាបម្រើសង្គមជាតិទាំងមូល។
✍️ ព័ត៌មានលម្អិត
– ទូរសព្ទ ៖ 010 83 6000 / 068 77 6000 / 092 75 6000
– អាសយដ្ឋាន ៖ ផ្ទះលេខ២២ ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕