អាជ្ញាធរស្រុកសាលាក្រៅ ណែនាំម្ចាស់រថយន្តដឹកទំនិញ(ស្វាយ​)​ ចេញចូលច្រកព្រំដែន ឲ្យចូលរួមសំអាត អនាម័យ

អាជ្ញាធរស្រុកសាលាក្រៅ ណែនាំម្ចាស់រថយន្តដឹកទំនិញ(ស្វាយ​)​ ចេញចូលច្រកព្រំដែន ឲ្យចូលរួមសំអាត អនាម័យ

ខេត្តប៉ៃលិន ៖ ដោយសារតែបញ្ហាទីផ្សារ នាំផ្លែឈើពីកម្ពុជាទៅថៃ តាមច្រកអន្តរជាតិព្រំ នៃខេត្តប៉ៃលិន មិនទៀងទាន់ពេល ខ្លះនាំចេញទៅហើយត្រូវឈ្មួញថៃ មិនទទួលយក ដោយមូលហេតុផ្សេងៗ ជាពិសេសផ្លែស្វាយដែលធ្វើឲ្យឈ្មួញខ្មែរ ដឹកចេញមកវិញហើយចាក់ចោលតាមផ្លូវ នាំឲ្យខូចបរិស្ថាន ។

ដើម្បីឲ្យមានសណ្តាប់ធ្នាប់ រដ្ឋបាលស្រុកសាលាក្រៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរឃុំស្ទឹងកាច់ អាជ្ញាធរភូមិផ្សារព្រំ និងផ្សារព្រំជើង បានចុះណែនាំម្ចាស់រថយន្តដឹកទំនិញ(ស្វាយ) ចេញចូលច្រកព្រំដែន ឲ្យចូលរួមសំអាត អនាម័យលើរថយន្ត កុំអោយមានសំណល់ស្វាយស្អុយ ឬខូច ក្រដាសសំរាម និងថង់នានា យកទៅបោះចោល ឬហុយពាសវាលពាសកាលតាមដងផ្លូវសាធារណៈ ។

បើតាមការឲ្យដឹង ពីខាងរថយន្តដឹកផ្លែឈើ មូលហេតុដែលពួកគេ តែងយកផ្លែស្វាយចាក់ចោលដោយសារតែ ផ្លែស្វាយមួយចំនួន ដែលយកលក់ឲ្យថៃ គេមិនយកដោយឲ្យយកមកកម្ពុជាវិញហើយដោយសារតែ ផ្លូវឆ្ងាយមិនអាចដឹកទៅវិញ ក៏ចាក់ចោលតាមផ្លូវតែម្តងទៅ។ដោយ,ស សារឿន