តើបុគ្គលឈ្មោះ វីរៈ មានខ្សែធំ ខ្នងក្រាស់ប៉ុណ្ណា   បានដើរជីករណ្តៅដីគ្មានជំនាញណាហ៊ានចុះបង្ក្រាប

តើបុគ្គលឈ្មោះ វីរៈ មានខ្សែធំ ខ្នងក្រាស់ប៉ុណ្ណា   បានដើរជីករណ្តៅដីគ្មានជំនាញណាហ៊ានចុះបង្ក្រាប

 

(ខេត្តកំពង់ធំ)៖ កំពុងល្បីថា បុគ្គលឈ្មោះ វីរៈ ជាថៅកែគ្រឿងចក្រ បានកំពុងធ្វើសកម្មភាពជីករណ្តៅដីរហូតទៅដល់៣ទៅ៤ ម៉ែត្រ កន្លែងទីតាំងនោះគេមិនដែលឃើញមានសមត្ថកិច្ចពាក់ពន្ធ័ហ៊ានចុះបង្ក្រាប។

.ការដែលបុគ្គលខាងលើធ្វើសកម្មភាពដើរជីករណ្តៅយកទៅដោយមិនមានលក្ខណះគ្រប់ឬស្រោចទឹកធ្វើឲ្យប៉ះពាល់ដល់ការរស់នៅនិងអ្នកធ្វើដំណើរ ហើយគេមិនឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ គេសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រពន្ធ័។

.សេចក្តីរាយការណ៍បានអោយដឹងថា ក្នុងខណ:នេះបុគ្គលឈ្មោះ វីរៈ បានកំពុងធ្វើសកម្មភាពជីករណ្តៅដីយកទៅលក់នោះដែលមានទីតាំង ស្ថិតក្នុងភូមិក្តីដូង ឃុំក្តីដូង ខេត្តកំពង់ធំ ។

ប្រភពបន្តថា ការដែលបុគ្គលឈ្មោះ វីរៈ នេះបានជីករណ្តៅយកអាចម៍ដីលក់ ដោយមិនមានលក្ខណះគ្របឬស្រោចទឹកនោះទេ។

.សេចក្តីរាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៣ថ្មីៗនេះ គេមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឬមន្ទីរបរិស្ថាន មន្ទីររ៉ែ ខេត្តកំពង់ធំ ចុះទៅដល់ទីតាំងរណ្តៅដីនោះឡើយ ហើយគេក៏មិនដែលឃើញមានការចុះឃាត់គ្រឿងចក្រនោះទេ គ្រាន់តែមានការផ្អាកសកម្មភាពជីកដីមួយថ្ងៃឬពីរថ្ងៃតែប៉ុណ្ណោះមួយ លុះប៉ុន្មានថ្ងៃបន្ទាប់ម្ចាស់គ្រឿងចក្រក៏បន្តធ្វើសកម្មភាពវិញយ៉ាងរលូន។

 

.ករណីនេះគេមិនដឹងថា សមត្ថិច្ចខ្លាចឥទ្ធិពលបុគ្គលឈ្មោះ វីរៈ ឬយ៉ាងណានោះទេ តែអាចនិយាយបានថាប្រហែលបានទទួលលាភសើម មាត់ សើម ក ច្រើនជាងទើបមិនហ៊ានចុះ

បង្ក្រាប? ។

.ជុំវិញករណីនេះ លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ គួរតែចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើលរណ្ដៅដីនេះផងទាន។

 

កុំឲ្យបុគ្គលឈ្មោះ វីរៈ ដឹងជញ្ជូនដីគ្មានការគ្របឬស្រោចទឹកលើផ្លូវកុំគិតតែផលប្រយោជន៍ខ្លួន បង្កការហុយប៉ះពាល់ដល់សុខភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យដីធ្លាកលើផ្លូវជាតិធ្វើឱ្យខូចផ្លូវមួយខ្សែនេះផងដែរនិងមានការគ្រោះថ្នាក់ផ្សេងៗដល់ពលរដ្ឋផងដែរ៕