សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកអណ្តូងមាសនៅបន្តយ៉ាងសកម្មគោយន្តកន្ត្រៃយ៍ដឹកឆ្លងកាត់កៀកជណ្តើរ ផ្ទះនាយប៉ុស្ថិ៍នគរបាលឃុំតាឡាវ សឹងរាល់យប់ បែរជាលោកនាយប៉ុស្ថិ៍ថ្មីរូបនេះ ឆ្លើយថា ខ្ញុំមិនដឹងអីទេ 😬។

ខេត្តរតនគិរី :

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអណ្តូងមាសមានការងឿងឆ្ងល់ថា៖ សឹងរាល់យប់ តើឈើដែលក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញមកពីតំបន់ព្រៃដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ចំណុចអូររំប៉ងព្រំប្រទល់ជាប់ស្រុកតាវែង ដឹកឆ្លងកាត់ភូមិម៉ុយស្រែ ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយនិងភូមិអុិន ភូមិតាណង សំដៅមកទីរួមស្រុកអណ្តូងមាស តើដើម្បីផ្គត់ផ្គង់លក់ជូនប្រជាពលរដ្ឋក្នុងទីរួមស្រុកអណ្តូងមាសឬក៍ដឹកមកស្តុកទុកបណ្តោះអាសន្នតាមផ្ទះប្រជាពលរដ្ឋដែលគេសង្ស័យថា: ឈើទាំងអស់នេះទុកលក់ថ្វាយជូនក្រុមឈ្មួញគ្រាក់ៗតាមរថយន្តយីឌុបខ្នាតយក្ស ជ័រកៅស៊ូស្អុយពីលើឈើពីគ្រោម និង អេដ៍ចាយពីលើឈើពីគ្រោម រំដោះចេញទៅផ្គត់ផ្គង់នៅក្រៅតំបន់ដែលមានហាងឆេងខ្ពស់នោះទេដឹង ? ដោយសារថា គេសង្កេតឃើញបច្ចុប្បន្ន លំនៅដ្ឋានពលរដ្ឋនៅក្នុងទីរួមស្រុកអណ្តូងមាស រស់នៅក្នុងតំបន់ព្រៃឈើ តែបែរជាគ្មានផ្ទះនៅអោយបានសមរម្យនោះឡើយ ភាគច្រើនរស់នៅក្នុងខ្ទមចាស់ឌ្រុតឌ្រោមដដែល ។
ប្រភពដដែលបន្តថាសកម្មភាពដឹកជញ្ជូនឈើរៀងរាល់យប់បែបនេះត្រូវបានបែកធ្លាយមកដល់ក្រុមអ្នកសារព័តិមាន ប្រទះឃើញយ៉ាងអនាធិបតេយ្យដោយគ្មានការត្រួតពិនិត្យ អើពើ ទប់ស្កាត់ពីសំណាក់សមត្ថកិច្ចក្នុង មូលដ្ឋាននោះឡើយ បណ្តោយអោយមានបទល្មើសកើតមានឡើងជាហូរហែរ ពេលខលសួរឆ្លើយថា អត់ដឹងទៅវិញ?។ ជាក់ស្តែងនៅយប់ថ្ងៃទី៣ ខែកញ្ញា និងថ្ងៃជាច្រើនកន្លងផុតទៅ គោយន្តកន្ត្រៃចំនួនពីរទៅបីគ្រឿងសម្រុកដឹកជញ្ជូនឈើលេខពីរ ប្រភេទឈើគ្រឿងផ្ទះ សសរផ្ទះ ក្តារ ជញ្ជាំងក្តារក្រាលប្រវែង៣ម៉ែត្រទៅ៦ម៉ែត្រចាប់ពី៣ទៅ៤ម៉ែត្រគូបក្នុង១គោយន្តកន្ត្រៃយ៍ ដឹកឡើងខូងផ្លួវក្រាលក្រួសក្រហម ក្នុងនោះក៍មានក្រុមម៉ូតូជាច្រើនគ្រឿងសម្រុងដឹកឈើសត្រាវ ឡាំងជ្រុងៗប្រភេទឈើធ្វើក្តារម្ឈូសផងដែរ។

តាមប្រភពពីក្រុមឈ្មួញបានបង្ហើបឲ្យដឹងថា: ក្នុង១គោយន្តកន្ត្រៃយ៍ពួកគាត់បានបង់សមត្ថកិច្ចនគរបាលប៉ុស្ថិ៍ ចំនួន៥មុឺនរៀលមួយជើង ម៉ូតូ១គ្រឿងដឹកឈើក្តារម្ឈូស ៣មុឺនរៀលមួយជើង បង់ទាំងសមត្ថកិច្ចនគរបាល ទាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ។ បើពុំដូច្នោះទេដូចពាក្យចែងថា បើមិនអារសាច់ជូនខ្លា ធ្វើម្តេចនិងរស់នៅក្នុងស្រុកបាន?។
ដោយឡែកឈើទាំងអស់នេះក៍ត្រូវបានបង់ជូនដេប៉ូ ឈ្មោះ ធា ជាកូនប្រសារលោក ហាក់មុន្នី មេបញ្ជាការPMស្រុកអណ្តូងមាស ក្នុងមួយម៉ែត្រគូប ស្មើរ១៥មុឺនរៀលជាថ្នូរនិងការមិនលក់ជូនទៅដេប៉ូរបស់គាត់(ចង់លក់ទៅនរណាផ្សេងក៍បាន)។
ប្រជាពលរដ្ធសំណូមពរទៅអាជ្ញាធរមូលដ្ឋានដែលពុំបានទទួលផលរមាស ជាពិសេសគណះបញ្ជាការឯកភាពស្រុកអណ្តូងមាសមេត្តាចាត់វិធានការណ៍ទៅលើក្រុមឈ្មួញតែប៉ុន្មាននាក់បានកំណត់មុខសញ្ញារួចហើយកំពុងតែធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋយ៉ាងសកម្មនិងអនាធិបតេយ្យបែបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។ ហើយមុខសញ្ញាទាំងនេះរួមមាន:
ទី១.ឈ្មោះ ចក់
ទី២.ឈ្មោះ ភាន
ទី៣.ឈ្មោះ រ៉ាន់ និង
ទី៤. ឈ្មោះ គា
ដើម្បីធ្វើជាគំរូល្អ ដល់ស្រុកដទៃទៀតក្នុងខេត្តរតនគិរីទាំងមូល។
ជាពិសេសដើម្បីឆ្លើយតបទៅ និង ការ
ប្តេជ្ញាចិត្តក្នុងថ្ងៃឡើងកាន់តំណែងថានិងខិតខំ បំរើរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រដោយស្មោះត្រង់នោះ។ បើមិនមានឆន្ទះក្នុងការទប់ស្កាត់ឬបង្ក្រាបទេនោះធនធានធម្មជាតិដែលសេសសល់បន្តិចបន្តួចទាំងនេះនិងវិនាសហិនហោច គ្រោះមហន្តរាយជាពុំខានឡើយ។
ពាក់ព័ន្ធបញ្ហាបទល្មើសព្រៃឈើខាងលើនេះ លោក រចំអង់ នាយប៉ុស្ថិ៍នគរបាលឃុំតាលាវ ទើបឡើងកាន់តំណែងបដិសេធតាមទូរស័ព្ទ កាលពីថ្ងៃទី ៣ខែកញ្ញាឆ្នាំ២២ថា លោកអត់ដឹងនិងអត់បានទទួលផលអី្វ សោះ ។ សូមស្តាប់ការលើកឡើងសម្លេងដើមរបស់លោក រចំអង់ ដូចតទៅ……..។រាយការណ៍ពីស្រុកអណ្តូងមាស