
កាស៊ីណូប៉ារីស អាងអាងខ្នងធំ ខ្សែក្រាស់នៅតែផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ បើកឲ្យខ្មែរចូលលេងមិនខ្លាចញញើតច្បាប់
កាស៊ីណូប៉ារីស អាងអាងខ្នងធំ ខ្សែក្រាស់នៅតែផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ បើកឲ្យខ្មែរចូលលេងមិនខ្លាចញញើតច្បាប់
អាងខ្នងធំ ខ្សែក្រាស់ កាស៊ីណូប៉ារីស នៅតែផ្គើននឹង
អនុសាសន៍ថ្នាក់ដឹកនាំ បើកឲ្យខ្មែរចូលលេងដ៏ដែរ
បាត់ដំបង ÷ កាស៊ីណូប៉ារីស ដែលបើកឲ្យខ្មែរចូលលេងដែលផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ បើកដំណើរការបានយ៉ាងរលូន ដោយសារមានអ្នកគ្រប់គ្រង នឹងសន្តិសុខកាន់កញ្ចប់ថវិការសម្រាប់ចែកចាយ ដើម្បីបិទមាត់ ក៏ដូចជាមានការឃុបឃិតពីមន្រ្តីមូលដ្ឋាន បង្កើតភាពពុករលួយ នឹងធូរលុង ទើបគ្មានមានការបង្រ្កាប ដោយសារបានលាបសក្ការៈពីកាស៊ីណូមួយនេះឬ? ។
កាស៊ីណូ ប៉ារីស មានទីតាំងផ្លូវចូលច្រកតំបន់ភ្នំដី (ច្រកសំពៅលូន) ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងនោះផងដែរដូចជាមានការផ្សព្វផ្សាយមួយចំនួន ខណៈដែលលោកអធិការ ទឹម វិឆ័យ បកស្រាយគ្មានភាពទទួលខុសត្រូវ ថាគ្មានលទ្ធភាពបង្រ្កាប ហើយមហាជននៅតែមានការងើយឆ្ងល់ចំពោះសម្តីលោកអធិការនិយាយទាំងគ្មានទំនួលខុសត្រូវ គ្មានសមត្ថភាពអធិការ ភាពជាអ្នកដឹកនាំទាល់តែសោះ ។
អ្នកសារព័ត៌មានយើងរង់ចាំការបកស្រាយពីមន្រ្តីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕