ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ
Mon,09 May 2022 (Time 08:11 PM)
ដោយ ៖ ភ្នាក់ងារប្រចាំភ្នំពេញ (ចំនួនអ្នកអាន: 92នាក់)


ភ្នំពេញ ÷ មហាជនកំពុងទន្ទឹងរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានសមត្ថភាពដាក់ការស៊ើបអង្កេត បង្ក្រាបក្រុមពួកនាក់ញានល្បែង សំខាន់នោះគឺបង្ក្រាបមេល្បែងដែលបើកឲ្យមានល្បែងភ្នាល់ទឹកភ្លៀងបានដែរឬទេ ? ។ ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងយ៉ាងកក្រើកក្នុងក្រុងភ្នំពេញ តែអាជ្ញាធរហាក់គ្មានឆន្ទ:ក្នុងការណែនាំ ឬក៏បង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដែលល្បីពេញក្រុងភ្នំពេញ ដែលកំពុងកក្រើកឡើងវិញ នៅរដូវភ្លៀងធ្លាក់នេះ ពិសេសក្នុងខណ្ឌ ៧ មករា តែសមត្ថកិច្ច ឬក៏អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ក្រុងភ្នំពេញ ហាក់រក្សាភាពស្ងៀមស្ងាត់ ឬក៏គ្មានឆន្ទ:ណែនាំ ឬបង្ក្រាបទាល់តែសោះ ខណៈល្បែងស៊ីសងភ្នាល់ទឹកភ្លៀង លេងចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដែលទីតាំងនោះនៅចំកណ្ដាលក្រុងភ្នំពេញតែម្ដង ពីមុនគេលេងតាមហាងកាហ្វេ ហាងបាយ តារាងបាល់ ដំបូងអាគារ ខ្ពស់ៗ តែឥឡូវ គេលេងតាមទូរសព្ទដៃ តាមតេឡេក្រាម តាម account តាមគ្រុបតេលេក្រាម មិនចាំបាច់ពិបាកទៅលេងតាមដំបូលផ្ទះខ្ពស់ និងតាមហាងកាហ្វេទៀតទេ ដែលនៅតាមដំបូលផ្ទះខ្ពស់សព្វថ្ងៃគ្រាន់តែជាកន្លែងមើលមេឃ មើលពពក ហ្នឹងដាក់កន្លែងមួយដើម្បីបញ្ជាក់ការឈ្នះចាញ់តែប៉ុណ្ណោះ ចំណែកការភ្នាល់វិញគឺភ្នាល់តាមទូរសព្ទដៃដាក់លុយដកលុយតាមកុងធនាគារមួយចំនួនមិនចាំបាច់ចំណាយពេលវេលាទៅលេងកណ្ដាលភ្លៀងនោះឡើយ ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការលេងភ្នាល់ល្បែងទឹកភ្លៀងគឺមានហាងឆេងចុះឡើងដូចហាងឆេងមាសអញ្ចឹង។ ចំពោះបញ្ហានេះអង្គភាពសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី យើងមិនអាចសុំការបំភ្លឺពីលោក ស ថេត និងលោក ឃួង ស្រេង បានទេ? តែទោះជាយ៉ាងណាមហាជនសង្ឃឹមថាលោក ស ថេត និងលោក ឃួង ស្រេង មិនទុកឱ្យល្បែងភ្នាល់ទឹកភ្លៀងកក្រើល កណ្ដាលរាជធានីភ្នំពេញនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3730 នាក់
ម្សិលមិញ :
5069 នាក់
សប្តាហ៍នេះ :
35961 នាក់
ខែនេះ :
169476 នាក់
3 ខែនេះ :
635006 នាក់
សរុប :
7808933 នាក់