ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប
Thu,12 May 2022 (Time 07:03 PM)
ដោយ ៖ ភ្នាក់ងារប្រចាំភ្នំពេញ (ចំនួនអ្នកអាន: 84នាក់)


ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង មួយកន្លែង ស្ថិតនៅបណ្តោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរលេងយ៉ាងរលូនហាក់ មិនរំខានដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន នោះឡើយ។ បើទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន បានរាយការណ៍ជម្រាបជូនជាព័ត៌មានដល់លោក នេត ស៊ីថុន អធិការខណ្ឌ៧មករាក៏ដោយ ក៏លោកអធិការមិនមានចំណាត់ការ បង្ក្រាបចំពោះទីតាំងល្បែង ស៊ីសងខុសច្បាប់មួយនេះនៅឡើយទេ ហាក់រក្សាភាពស្ងៀមស្ងាត់។ ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុង មូលដ្ឋានកំពុងតែមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលមូលដ្ឋានទាំងមូល ក្នុងខណ្ឌ៧មករា ពោរពេញទៅដោយក្រុមអ្នកញៀនល្បែង ដូចពាក្យពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់។ ក្នុងករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះទៅបង្ក្រាប ទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះល្បែងស៊ីសងទាំងនោះ ជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស។ ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០)ដល់ ប្រាំមុឺនរៀល (៥០.០០០)ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០) ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជា ប្រាក់ពីប្រាំលានរៀល(៥.០០០.០០០) ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។ ហើយយើងឃើញថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក៏ដូចជាដាក់បទបញ្ជាថា ប្រសិនបើមានល្បែងស៊ីសងនៅកន្លែងណា អាជ្ញាធរនៅកន្លែងជាអ្នកទទួលខុសខុសត្រូវ តែងតាំងលោកឧត្តមសេនីយ៍ ស ថេត និងលោក ឃួង ស្រេង ហាក់មិនអើពើមិនយកត្រចៀកស្ដាប់ អនុវត្តតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3718 នាក់
ម្សិលមិញ :
5069 នាក់
សប្តាហ៍នេះ :
35949 នាក់
ខែនេះ :
169464 នាក់
3 ខែនេះ :
634994 នាក់
សរុប :
7808921 នាក់