ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង
Fri,22 April 2022 (Time 03:33 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 103នាក់)


ព្រះវិហារ ÷ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារបានឲ្យដឹងថា មកដល់ ពេលនេះឈ្មួញឈ្មោះ ចែស្រី និងប្ដីនៅតែដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ព្រោះគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាប៉ះពាល់នោះទេ។ លោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង កំពុងរងការរិះគន់ថាសម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ចែស្រី និងប្ដី ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ជាបង្អែករបស់ឈ្មួញឈ្មោះ ចែស្រី អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃ ឈើ ក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែស្រី និងប្ដីដែលល្បីល្បាញខ្លាំងខាងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ចាប់តាំងពីឆ្នាំ2018រហូតមកនោះ បច្ចុប្បន្ននៅតែអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដដែល។ ប្រភពបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ តើឈ្មួញឈ្មោះ ចែស្រី និងប្ដី អាចដឹកជញ្ជូនឈើខុសច្បាប់យ៉ាងរលូនបានឬទេ? ។ សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែស្រី និងប្ដីដែរ។ ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី បានបង្ហើបឲ្យដឹងថាឈ្មួញរូបនេះមានបង្អែកក្រាស់ ហើយជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយមិនប្រឈមនឹងការបង្ក្រាប។ ជាក់ស្ដែងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ ចែស្រី និងប្ដីដឹកជញ្ជូនឈើយ៉ាងគឃ្លើន។ ទន្ទឹមនឹងនេះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ក៏មិនចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឈ្មួញឈ្មោះ ចែស្រី និងប្ដីនោះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3609 នាក់
ម្សិលមិញ :
5069 នាក់
សប្តាហ៍នេះ :
35840 នាក់
ខែនេះ :
169355 នាក់
3 ខែនេះ :
634885 នាក់
សរុប :
7808812 នាក់