ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើលោក ម៉េង ថៅកែលក់ត្រាក់ទ័រក្រុងប៉ោយប៉ែត អាងខ្សែរ អាងខ្នងធំប៉ុណ្ណា ហ៊នចាក់អាចម៍ដីលុបស្ទឹង ផ្គើននិងអនុសាសន៏របស់សម្ដេចតេជោ ហ៊ុន សែន
Fri,25 February 2022 (Time 02:42 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 138នាក់)


បន្ទាយមានជ័យ៖ តើឯកឧត្តម អ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែតបានដឹងដែរឬទេ ? បានជា បណ្ដែតបណ្ដោយអោយមានការចាក់អាចម៍ដីលុបស្ទឹង ដែលជាអចលនទ្រព្យរបស់រដ្ឋ រំលោភលើច្បាប់។ ក្រោយពីដីមានហាងឆេងកប់ពពក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងល្បីថាមានការឃុបឃិតគ្នាជាប្រពន្ធ័ ពីថ្នាក់ក្រោមដល់ថ្នាក់លើ នៅក្នុងបន្ទាយមានជ័យ ក្នុងការរំលោភយក អចលនទ្រព្យរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធ និងលក់ ។ តាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកធំ បានឲ្យដឹងថាអ្នកមានលុយមានអំណាចម្នាក់ ដែលហ៊ានចាក់ដីលុបស្ទឹងមានឈ្មោះ ម៉េង ដែលជាថៅកែលក់ត្រាក់ទ័រនៅក្រុងប៉ោយប៉ែតផងដែរ ។ ជាក់ស្ដែងនៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២ អង្គភាពសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី បានចុះទៅដល់កន្លែងចាក់អាចម៍ដីលុបស្ទឹង រំលោភយកដីចំណីស្ទឹងមួយកន្លែង តាមការរាយការណ៍របស់ប្រជាពលរដ្ឋ គឺស្ថិតនៅក្នុងភូមិ កូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រហូតមកដល់ពេលនេះ មិនដឹងថាអាជ្ញា គ្រប់លំដាប់ថ្នាក់ ចាប់ពីភូមិ ឃុំ ស្រុក ក្រុង ខេត្ត ក៏ដូចជា មន្ទីធនធានទឹក និងមន្ទីសុរិយោដី ខេត្តបន្ទាយមានជ័យ បាត់ទៅណាអស់ហើយនោះទេ បានជាបណ្ដែតបណ្ដោយ អោយជនទុច្ចរិត ធ្វើសកម្មភាពចាក់អាចម៍ដីលុបស្ទឹង រំលោភយកអចលនទ្រព្យរបស់រដ្ឋ យ៉ាងអនាធិបតេយ្យដូច្នេះ ។ ដឹងហើយលឺហើយនៅតែផ្គើនប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដោយលោកមានប្រសាសន៍ថាអ្នកដែលរំលោភចាក់ដីលុបបឹងបួរអូរស្ទឹងរបស់រដ្ឋមានទោសដល់កំរិតណា តែលោកម៉េងមិនដឹងជាអាងខ្សែរអាងខ្នងធំប៉ុណ្ណាទេហ៊ានចាក់ដីលុបស្ទឹងដោយមិនខ្លាចញញើតប្រសាសន៍ តើ លោក ម៉េង ទុកប្រសាសន៍សម្ដេច ជាអ្វីទៅវិញ ? ។ ចំពោះបញ្ហានៃការលុបស្ទឹងខាងលើនេះលោក ម៉េង ដែលជាម្ចាស់ដីបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី តាមទូរស័ព្ទថាលោកពិតជាបានចាក់ដីលក់ស្ទឹងពិតប្រាកដមែន គឺលុបដើម្បីឆ្លងអេស្ការបស់លោក ហើយការលុបស្ទឹង នេះគឺលោកមិនមែនទើបតែលុបនោះទេ គឺលោកលុបតាំងពីលោកឯកឧត្តម អ៊ុំ រាត្រី ឡើងកាន់តំណែងជាអភិបាលខេត្តមកជាង ៣ ឆ្នាំមកហើយ ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់សារព័ត៌មានគេហទំព័រ ថ្ងៃថ្មី តាមទូរស័ព្ទថា រឿងចាក់ដីលុបស្ទឹងនៅក្នុងភូមិកូបធំ នោះគឺលោកមិនបានដឹងនោះទេ ចាំលោកឲ្យចៅសង្កាត់ចុះទៅពិនិត្យមើល ។ ប្រជាពលរដ្ឋប្រជាពលរដ្ឋសូមស្នើដល់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យដាក់ទោសលើលោក ម៉េង ដែលចាក់លុបស្ទឹងផ្គើននិងអនុសាសន៍របស់សម្ដេច នឹងមិនគោរច្បាប់ ។ ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ អង្គភាពសារព័ត៌មាន យើងមិនអាចសុំការបំភ្លឺពីលោកបាននោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3646 នាក់
ម្សិលមិញ :
5069 នាក់
សប្តាហ៍នេះ :
35877 នាក់
ខែនេះ :
169392 នាក់
3 ខែនេះ :
634922 នាក់
សរុប :
7808849 នាក់