ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
កងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន មនុស្ស ចំនួន០៧ នាក់ ក្រោយល្មើសវិធានការទប់ស្កាត់ជំងឺកូវិដ និង ពាក់ព័ន្ធគ្រឿងញៀន
Tue,28 September 2021 (Time 05:14 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 16នាក់)


ខេត្តសៀមរាប ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ២២:៣២ នាទីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើកិច្ចសហការ ជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ចុះបង្រ្កាប និង ឃាត់ខ្លួន មនុស្ស មួយក្រុម ដែលមានគ្នាចំនួន ០៧ នាក់បន្ទាប់ពីល្មើសនិងវិធានការណ៍ ទប់ស្កាត់ ជំងឺកូវិដ-១៩ ដោយបានប្រមូលផ្តុំគ្នា ជួបជុំ ផឹកសុី យ៉ាងសប្បាយ រីករាយ ព្រមទាំង នាំគ្នា ធ្វើការ ប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់ផងដែរ។ ហេតុការនេះ ឋិត នៅចំណុច ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ តាមប្រភពបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួនជន សង្ស័យ បានចំនួន ០៧នាក់ ១: ឈ្មោះ សន ភា ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរលក់ដីឡូ ២ : ឈ្មោះ សេង រតនា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានមុខរបរ អាជីវករ ៣ : ឈ្មោះ ចាយ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរលក់ដីឡូ ៤ : ឈ្មោះ គង់ រតនា ភេទស្រី អាយុ២០ឆ្នាំ មានមុខ របរ នៅផ្ទះ។ ៥ : ឈ្មោះ ទី សីហា ភេទប្រុស អាយុ ៣២ ឆ្នាំ មានមុខរបរ នៅផ្ទះ។ ៦.ឈ្មោះ ចៅ សេងថៃ អាយុ៣៥ឆ្នាំ មានមុខរបរលក់ដីឡូ ។ ៧ : ឈ្មោះ លី លាងហួត ភេទប្រុស អាយុ ៣១ ឆ្នាំ មានមុខរបរអាជីវករ ។ ដោយ យោង តាមសេចក្តី រាយការណ៍ បានបន្តឲ្យដឹងទៀតថា ក្នុងការ បង្រ្កាបនេះ កម្លាំងចម្រុះ បានធ្វើការ ដកហូតនូវវត្ថុ មួយចំនួន ដែលសង្ស័យ ថា ជាសារធាតុ ញៀន មានដូចជា : ១ : ថ្នាំគ្រាប់ក្រវី មាន ពណ៌ ប្រផេះ រូបខ្លា ឃ្មុំចំនួន កន្លះ គ្រាប់ និង ទូរស័ព្ទដៃ ចំនួន ១០ គ្រឿង ។ ២ : ម្សៅពណ៌.ស ថ្លា សារធាតុញៀន K ចំនួន ១ កញ្ចប់តូច ។ ៣: ថ្នាំប្រភេទ គ្រាប់ សញ្ញា លេខ ៥ ចំនួន ០១គ្រាប់ ពណ៌ ផ្កា ឈូក។ សូមបញ្ជាក់ថា ដោយយោងតាម ប្រភពមួយ បានឲ្យដឹងផងដែរថា មានមនុស្ស០២នាក់ ក្នុងចំណោម មនុស្ស ០៧នាក់ដែលបានឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ថា ០១នាក់ គឺជា បុគ្គល មានលុយ មានអំណាច ហើយជាថៅកែ ការាស់សាំង ជាច្រើន កន្លែងផងដែរ រីឯ ម្នាក់ទៀត គឺជា ប៉ូលីស ។ តាមសេចក្តី រាយការណ៍ បានបន្ថែមឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានចុះបង្រ្កាប មនុស្សមួយ ក្រុមមានគ្នា ចំនួន ០៧នាក់ ដែលល្មើសវិធានការទប់ស្កាត់ជម្ងឺកូវិដ-១៩ ព្រមទាំង ដកហូត នូវ វត្ថុតាងមួយចំនួន ដែលសង្ស័យ ថា ជាសារធាតុញៀន គេសង្កេត ឃើញថា ជនសង្ស័យ រួមទាំង វត្ថុតាង ទាំងនោះ ត្រូវបាន ឃាត់ខ្លួន បញ្ជូនទៅ កាន់ កងរាជអាវុធហត្ថខេត្ត សៀមរាប ដើម្បី សួរ នាំ បន្ត។ ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល ក្រុង សៀមរាប បានឲ្យដឹងថា កម្លាំងរបស់លោក គ្រាន់តែចូលរួមសហការជាមួយកងរាជអាវុធហត្ថតែប៉ុណ្ណោះ បើចង់ដឹង សូមទំនាក់ទំនង ទៅកងរាជអាវុធហត្ថ ទើបដឹងច្បាស់ ។ ដោយឡែក លោកឧត្តមសេនីយ៍ ត្រី ប៉ោ វណ្ណៈនិង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប សារព័ត៌មាន យើង មិនអាច សុំការបំភ្លឺ បានទេ ដោយសារ ខលចូល តែគ្មាន អ្នកទទួល ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9404 នាក់
ម្សិលមិញ :
2828 នាក់
សប្តាហ៍នេះ :
31738 នាក់
ខែនេះ :
178333 នាក់
3 ខែនេះ :
429727 នាក់
សរុប :
6525003 នាក់