ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឈ្មួញឈ្មោះ ឆើត សារិ កាយជើងភ្នំធិបតី ស្ទើរលាយហិនហោច បែរជាអាជ្ញា និង មន្រ្តីជំនាញ រក្សាភាពស្ងៀមស្ងាត់
Mon,27 September 2021 (Time 05:28 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបាត់ដំបង (ចំនួនអ្នកអាន: 248នាក់)


បាត់ដំបង ÷ បច្ចុប្បន្ននេះគេសង្កេត ឃើញថា មានមេឈ្មួញម្នាក់ រកសុីកាយអាចម៍ដីលក់ ពេញស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង កំពុងសប្បាយ កាយ ជើងភ្នំធិបតី ស្ទើតែរលាយហិនហោច ប្រចាំខេត្តបាត់ដំបងបែរជាអាជ្ញាធរ និង មន្ត្រីជំនាញ ហាក់បីដូចជារក្សាភាព ស្ងៀមស្ងាត់ មិនឃើញ មានការបង្រ្កាប ឬ ទប់ស្កាត់ ឡើយ ប្រហែលជា បានសើមមាត់សើម.ក ហើយមើលទៅ? ទីតាំងកំពុងកាយបំផ្លាញជើងភ្នំ ដែលជាសម្បត្តិ ធនធានធម្មជាតិ គ្រប់គ្រង ដោយរដ្ឋ នេះ ចូលតាមផ្លូវសាលារៀនបឋមសិក្សា កន្ទួត ឋិតក្នុងភូមិ កន្ទួត ឃុំធិបតី ស្រុកគាស់ ក្រឡ ខេត្ត បាត់ដំបង ។ តាមប្រភពបានឲ្យដឹងថា ម្ចាស់គ្រឿងចក្រ នេះ ឈ្មោះ ឆើត សារិ ។ មហាជន កំពុងដាក់ចំងល់ថា តើលោក ធំ ឬ អ្នកមានអំណាច រូប ណា ជាអ្នកនៅពីក្រោយ នៃការ កាយសម្បត្ដិ ធនធានធម្មជាតិ នេះ ទើបអាជ្ញាធរ និង មន្រ្តី ជំនាញ មិនហ៊ាន ចុះបង្រ្កាប បែបនេះ? តាមការជាក់ស្តែង នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមការងារសារព័ត៌មាន យើង បានចុះទៅដល់ទីតាំង គ្រឿងចក្ររបស់លោក ឆើត សារិ នៅចំណុចក្បែរសាលារៀន បឋមសិក្សា កន្ទួត ពិតជាបានឃើញថា គ្រឿងចក្រ របស់លោក ឆើត សារិ កំពុង ធ្វើសកម្មភាព កាយយកដីភ្នំ ទៅលក់យ៉ាងរលូន ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន គឺមិនមែនយកទៅស្ថាបនា ក្នុងមូលដ្ឋាន ឬ បំរើការងាររដ្ឋឡើយ ។ ដោយយោងតាម ប្រភពពីបុរសម្នាក់ ដែលនៅទីតាំងគ្រឿងចក្រកកាយដីភ្នំធិបតី បានអះអាងថា ខ្លួនគឺជា អ្នកមើលការខុសត្រូវជំនួសលោក ឆើត សារិ ។ បុរសម្នាក់នោះបន្តថា ការកាយយកដីភ្នំធិបតីនេះ គឺមានការអនុញាតពីលោក ញឹក សារ៉ែន អភិបាលស្រុក គាស់ក្រឡ និង មន្ទីររ៉ែ និង ថាមពល ខេត្តបាត់ដំបង ព្រមទាំងខាងមន្រ្តីបរិស្ថានផងដែរ។ បុរសដែលអះអាងថា ខ្លួនជាអ្នកមើលការខុសត្រូវ ជំនួសលោក ឆើត សារិ បានបន្ថែមទៀតថា ការកាយដីភ្នំធិបតី នេះ គឺមានច្បាប់ត្រឹមត្រូវ តែមិនបានយកច្បាប់មកជាប់និងខ្លួនទេ។ លោក បន្តថា ការកាយអាចម៌ដីនេះ គឺយកទៅលក់ឲ្យប្រជាពលរដ្ឋ ក្នុងមួយឡាន ចាប់ពី ៦មុឺនរៀល ទៅ ៧មុឺនរៀល ក្នុងនោះដោយយោងតាមប្រភពព័ត៌មាន បានលួចបង្ហើបឲ្យដឹងថា តាមការពិត ការកាយយកដីភ្នំធិបតី ដែលជាសម្បត្តិធនធានធម្មជាតិ របស់រដ្ឋ នេះ គឺ ពុំមានច្បាប់អនុញាតឡើយ ។ តែដោយសារ មានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបលោក ឆើត សារិ អាចធ្វើសកម្មភាពកាយជើងភ្នំធិបតី យកទៅលក់ ដើម្បីប្រយោជន៍ផ្ទាល់ បានដោយរលូនបែបនេះ។ ជុំវិញបញ្ហា ដូចខាងលើនេះ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ញឹក សារ៉ែន អភិបាលស្រុក គាស់ក្រឡ បានប្រាប់សារព័ត៌មានយើង ឲ្យ ដឹងថា ចាំលោកខលទំនាក់ទំនងសួរទៅក្រុមហ៊ុននិងសិនថា តើគាត់កាយយកទៅជួសជុលផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឬ យកទៅលក់ឯកជន ។ លោកបន្តថា បើកាយដីភ្នំយកទៅលក់ គឺលោកមិនបានអនុញាត នោះទេ។ ហើយលោកបន្ថែមថា លោកនិងចាត់មន្រ្តីទៅសួរនាំរកឯកសារពាក់ព័ន្ធ បើមិនមានទេនោះ លោកនិងផ្អាកក្រុមហ៊ុននោះតែម្តង ដោយឡែកលោក ហ៊ាន មាឃ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បាត់ដំបង បានប្រាប់តាមទូរស័ព្ទ ឲ្យដឹងថា ចំពោះ ការកាយដីភ្នំធិបតីរបស់លោក ឆើត សារិ គឺមិនមានច្បាប់អនុញាតទេ ។ លោកបន្តថា ចាំឲ្យក្រុមការងារចុះទៅមើល ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9344 នាក់
ម្សិលមិញ :
2828 នាក់
សប្តាហ៍នេះ :
31678 នាក់
ខែនេះ :
178273 នាក់
3 ខែនេះ :
429667 នាក់
សរុប :
6524943 នាក់