ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង
Thu,16 September 2021 (Time 12:27 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តកំពង់ចាម (ចំនួនអ្នកអាន: 105នាក់)


កំពង់ចាម ៖ បើទោះបីជាជំងឺកូវីត១៩កំពុងរីករាលដាលយ៉ាងណាក៏ដោយ ក៏លោក ហុក និងឈ្មិះខ្លា ហ៑ានបើកសង្វៀនជល់មាន់ និងអាប៉ោងយ៉ាងរំភើយ បានផ្គើនទៅនឹងប្រសាសន៍ថ្នាក់ដឹកនាំនិងក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាល បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋជួបជុំគ្នាច្រើន ដើម្បីបង្កាទប់ស្កាត់កូវីដ១៩កំពុងឆ្លងចូលសហគមន៍។ ជាមួយគ្នានោះទីតាំងបន់ល្បែងនេះស្ថិតចំណុចដីចម្ការស្វាយ ខាងក្រោយវត្តកងតាណឹង ប្រហែល២គីឡូម៉ែត្រ ក្នុងភូមិទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ឈ្មោះហុក និងឈ្មោះខ្លា បានទទួលភ្ញៀវទីជិតទីឆ្ងាយ ដោយបើកភ្នាល់មួយគូររាប់ពាន់ដុល្លារ រីឯអាប៉ោងមួយគ្រប់ៗវិញខ្ទង់ពាន់ដូចគ្នា។ ទោះបីជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យអនុវត្ដន៍ទូទាំងប្រទេសក្ដី តួយ៉ាងទីតាំងល្បែងសុីសងជល់មាន់ ខាងលើនេះមិនអនុវត្តតាមដែរ។ បែរជាបេីកលេងជារៀងរាល់ថ្ងៃ ប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករហ៊ោកញ្ជៀវអើងកងពេញចម្ការស្វាយ។ ប្រភពដដែលបានបន្តទៀតថា ទីតាំងនេះគឺបើកដំណើរការតាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ និងធានាសុវត្តិភាពជូនភ្ញៀវពេញលេញ នឹងគ្មានស្ទាក់ស្ទើបន្តិចសោះ ព្រោះឈ្មោះ ហុក និងឈ្មោះខ្លា បានរត់ការអស់ហើយ។ អ្វីដែលសំខាន់ទៀតនោះគេសង្ស័យថា បទល្មើសចោរកម្មក៏កើតឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។ ជុំវិញករណីខាងលេីនេះលោកជា​​​ ​ជួន អធិការនគរបាលស្រុកកងមាស ភ្ញាក់ងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយបានទេ ព្រោះចុចទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែលោកភោគ សាវុទ្ធ អភិបាលស្រុកកងមាស បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១យ៉ាងខ្លីថា ចាំចាត់ឲ្យលោកអធិការស្រុកចុះទៅបង្រ្កាប។ ចំពោះលោកឯម កុសល ស្នងការខេត្ដកំពង់ចាម បានប្រាប់សារព័ត៌មានយើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតាមតេលេក្រាមយ៉ាងខ្លីថា អរគុណស្រុកចាត់ការ រីឯសំនួរថាតើមានវិធាការច្បាប់ទៅលើម្ចាស់សង្វៀនជល់មាន់ដែរឬទេ? លោកមិនឆ្លើយតបទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9283 នាក់
ម្សិលមិញ :
2828 នាក់
សប្តាហ៍នេះ :
31617 នាក់
ខែនេះ :
178212 នាក់
3 ខែនេះ :
429606 នាក់
សរុប :
6524882 នាក់