ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
មេព្រៃចុះទៅចាប់ឈើមិនទាន់ ក្រុមឈ្មួញឈើដឹកឈើជំលៀសជិតអស់
Thu,19 August 2021 (Time 11:00 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តរតនគិរី (ចំនួនអ្នកអាន: 95នាក់)


ខេត្តរតនគិរី ÷ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ពួកគាត់បានប្រទះឃើញគំនរឈើនៅស្តុកគរទុកនៅព្រៃសហគមន៍ច និងដាក់ស្តុកនៅតាមក្បែផ្លូវលំគ្រោះក្រហមចំនួន៥ ទីតាំង គ្រារនោះសមត្ថកិច្ចចុះទៅបង្ក្រាបមិនទាន់ ក្រុមឈ្មួញឈើក៏បានដឹកជញ្ជូនជំលៀសចំនួន០៣កន្លែង ខណៈពេលនោះបានធ្វើឲ្យកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសហួសចិត្តយ៉ាងខ្លាំង។ ជាក់ស្តែង ពាក់ព័ន្ធករណីចុះបង្ក្រាបឈើខាងលើនេះ ត្រូវពលរដ្ឋបញ្ជាក់ថា ក្រោយពីពួកគាត់បានប្រទះឃើញគំនរឈើប្រភេទឈើគ្រឿងផ្ទះនេះចំនួន ៥កន្លែង បីរកន្លែងស្ថិតនៅតាមក្បែផ្លូវលំគ្រោះក្រហម ចំណែកពីរកន្លែងទៀតស្ថិតនៅតំបន់ព្រៃសហគមន៍។ ហើយពាក់ព័ន្ធការរាយការណ៍របស់ពួកគាតរួមទាំងរបាយការណ៍ថែមទៀតនោះ គិតចាប់តាំងពីថ្ងៃទី១៧ សីហា រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ទើបបានកម្លាំងជំនាញចុះទៅបង្ក្រាប។ ខណៈពេលដែលកម្លាំងជំនាញចុះទៅដល់ទីតាំងបង្ក្រាបឈើគ្រឿងផ្ទះខាងលើ ក៏ត្រូវបានដឹងថា ឈើដែលបានរាយការណ៍នោះ ត្រូវបានក្រុបឈ្មួញលួចដឹកជំលៀសចេញចំនួនបីរទីតាំងបាត់ទៅហើយ ចំណុចទីតាំងទីមួយបានលួចជញ្ជូនចេញទាំងអស់ ទី២,ឈ្មួញទុកឈើប្រភេទក្តារត្រឹមតែចំនួន ២សន្លឹកតែប៉ុណ្ណោះ,ទី៣.គឺពួកគេបានទុកឈើបន្តិចបន្តួចនៅកន្លែងទីតាំងព្រៃសហគមន៍នោះ។ ករណីនេះមួយសន្ទុះក្រោយមកក៏មានការអន្តរាគម៌ពីលោក ចាន់ ខុង មេឃុំហត្ថប៉ុក់ស្រុកវើនសៃថា អោយទៅលោក បន្ទាប់ពីបានជួប ហើយលោកមេឃុំក៏បានបញ្ជាក់ប្រាប់សមត្ថកិច្ចជំនាញថា ឈើដែលនៅតាមផ្លូវចំនួន២ កន្លែងគឺជាឈើប្រជាពលរដ្ឋទុកធ្វើផ្ទះ ចំណែកកន្លែងផ្សេងទៀត លោកមិនបានដឹងទេ។ ក្រោយធ្វើកិច្ចសន្យាបញ្ចប់ចុងក្រោយលោក គឹម ឆេងលឹម មេព្រៃស្រុកវើនសៃ ក៏បានបញ្ចប់ទាំងមិនបង្ក្រាប់ទីតាំងឈើដែលនៅសេសសល់មួយចំនួនផ្សេងទៀត។ ជុំវិញករណីឈើគ្មានច្បាប់ខាងលើនេះ បើយោងតាមប្រភពច្បាស់ការមួយបានបញ្ជាក់ថា ឈើភេទឈើក្រហមគ្រឿងផ្ទះដូចជាឈើ សុក្រម,ខ្លុង,សត្រាវ,ត្រាច និងប្រភេទឈើមួយចំនួនទៀត គឺត្រូវបានគេឃើញកាប់អារចេញពីចេញសហគមន៍ ព្រៃការពារហាត់ប៉ក់ ស្រុកវើនសៃ នេះតែម្តង។ ដោយជញ្ជូនចេញពីព្រៃសហគមន៍ខាងលើ ហើយដាក់ស្តុកឈើរាយតាមក្បែផ្លូវគ្រោះក្រហម និងមួយផ្នែកទៀតលាក់នៅតបន់ព្រៃសហគមន៍ ទុខសម្រាប់ឲ្យគោរយន្តកន្ត្រៃចូលដឹកជញ្ជូនឡើងមកក្រុងបានលុង នឹងមួយផ្នែកទៀត ជញ្ជូនឈើទាំងនេះទៅស្រុកកូនមុំ ដើម្បីលួចដាក់រថយន្តទ្រុងខ្នាតធំ លួចដឹកជញ្ជូនចែកចាយតាមដេប៉ូស្របច្បាប់ នៅតាមបណ្តាខេត្តផ្សេងៗ នឹងមួយផ្នែកទៀត លួចបង្កប់តាមរថយន្តដឹកផ្លែឈើចូលទៅលក់នៅប្រទេសវៀតណាម៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3248 នាក់
ម្សិលមិញ :
13901 នាក់
សប្តាហ៍នេះ :
32596 នាក់
ខែនេះ :
100134 នាក់
3 ខែនេះ :
390206 នាក់
សរុប :
6383033 នាក់