ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់
Thu,12 August 2021 (Time 01:31 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 119នាក់)


សៀមរាប ÷ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នេះ មានហេតុការមួយ បានបង្កការភ្ញាក់ផ្អើលពេញ ស្រុកពួក ខេត្តសៀម បន្ទាប់ពី មានរថយន្តមួយគ្រឿងដឹកផ្លែឈើ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3F 6183 ត្រូវបានក្រឡាប់ផ្ងាជើង ឡើងលើ និង ខូចខាតផ្លែឈើ ខូចខាតរថយន្ត និង រងរបួសស្រាលចំនួន០២នាក់ បន្ទាប់ពីគយចល័តតំបន់៥ កូនចៅលោក ឈួន សោភា ប្រចាំនៅខេត្តបន្ទាយមានជ័យ សហការណ៍ គ្នាជាមួយគយចល័តស្រុកពួក ខេត្តសៀមរាប ដេញតាមគៀ និង បំបុកធ្លាក់ចូលប្រឡាយ ។ តាមប្រភពពីស្រ្តីម្នាក់ ជាអាជីវករ ឈ្មោះ ហេង សុខ លាភ អាយុ៤៥ ឆ្នាំ បានប្រាប់ថា ប្តីរបស់គាត់ឈ្មោះ ម៉ុត ហៀង អាយុ៤៨ ឆ្នាំ រួមជាមួយព្រូឡានម្នាក់ឈ្មោះ ហេង បានដឹកផ្លែឈើ ចេញពីស្រុកកំរៀង ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បី យកទៅលក់នៅផ្សារសាមគ្គី ស្រាប់តែ ក្រុមគយចល័ត តំបន់៥ ដែលជាកូនចៅ លោក ឈួន សោភា និងមើលការខុសត្រូវដោយលោក ឈុន សុទ្ធាវណ្ណារី បានបើករថយន្តដេញតាមរថយន្តដឹកផ្លែឈើរបស់គាត់ មកដល់ព្រំប្រទល់ខេត្តសៀមរាប គាត់បានបើកទូរ រថយន្តឲ្យមើលម្តង ទៅ២ដង ហើយ តែមិនដឹងយ៉ាងមិច ក្រុមគយចល័តតំបន់៥ នៅតែឆ្លងដែនឈ្លានពានចូលទឹកដីខេត្តសៀមរាប ដោយសហការជាមួយគយចល័ត ស្រុកពួក ដេញតាមគៀ និង បំបុករថយន្តដឹកផ្លែឈើរបស់គាត់ បណ្តាលឲ្យក្រឡាប់ និង បង្ករឲ្យតៃកុង និង ព្រូរថយន្ត រងរបួស(ស្រាល) បន្ទាប់មកក្រុមគយចល័តទាំងនោះបានបើករថយន្តគេចខ្លួនបាត់ស្រមោល ដោយមិនមានទំនួលខុសត្រូវឡើយ ។ ស្រ្តីឈ្មោះ ហេង សុខលាភ បន្តថា នេះមិនមែនជាលើកទីមួយនោះទេ ដែលដេញតាមគៀ និង ចាប់រថយន្តដែលគាត់ជួលគេ ដោយបង្ខំ ទៅធ្វើការផាកពិន័យចំនួន ៥ពាន់ដុល្លារួចម្តងមកហើយ នាពេលកន្លងទៅ ដោយឡែកផ្លែឈើរបស់គាត់ត្រូវបានស្អុយរលួយ យកទៅចោល ដោយគិតជាប្រាក់ រាប់លានរៀល។ រហូតដល់វេលាម៉ោង ជាង១២ យប់ ថ្ងៃទី១១ ខែសីហា ឈានចូល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្រាប់តែមានរថយន្តលុចសុីស330 ស្លាកលេខ រដ្ឋ 2-3378 បានជិះតាមពីក្រោយ និង សហការជាមួយរថយន្ត១បាំងកន្លះ បំពាក់ដោយសារ៉ែន បើកគៀ រថយន្តគាត់បណ្តាលឲ្យក្រឡាប់ ហើយបើករត់ចូល ស្នាក់ការគយចល័ត ក្បែកន្លែងកើតហេតុ ឋិតក្នុងភូមិ គំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយមិនចេញមកទទួលខុសត្រូវ ឬ ដោះស្រាយឡើយ ។ ក្រុមគ្រួសារជនរងគ្រោះ សូមស្នើដល់ថ្នាក់ដឹកនាំគយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង ព្រោះជីវភាពគាត់សព្វថ្ងៃនេះ មានការខ្វះខាត ដោយរថយន្តទាំងនោះសុទ្ធតែបង់រំលោះគេទាំង អស់ ហើយម្យ៉ាងវិញទៀតនាសម័យកូវិដនេះចំណូល ក៏ត្រូវបានធ្លាក់ចុះ តើឲ្យពួកគាត់ដោះស្រាយយ៉ាងណា ? សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកូនចៅលោក ឈួន សោភា ដេញតាមគៀបំបុករថយន្តរបស់ពលរដ្ឋ គឺកាលពីប៉ុន្មានឆ្នាំមុន ក្រុមគយចល័តតំបន់៥ បានដេញតាមចាប់និងគៀពលរដ្ឋម្នាក់ដែលជិះម៉ូតូធំ (គេចពន្ធ មកពីថៃ)លើផ្លូវជាតិលេខ៥៨ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដួលធ្លាក់ចូលប្រឡាយ ដោយអ្នកបើកបរបានរងរបួសធ្ងន់ រីឯម៉ូតូត្រូវបានក្រុមគយចល័តទាំងនោះ យកទៅរក្សាទុក ដោយទុកអ្នកបើកបរដែលរងបួសចោលនៅកន្លែងកើតហេតុ ដោយមិនមានទំនួលខុសត្រូវ ឬ ដោះស្រាយជូនជនរងគ្រោះដូចគ្នា ។ ក្នុងករណី នេះដែរ មហាជនសូមស្នើដល់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា និង ឯកឧត្តម ឱម យ៉ិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ មេត្តាដាក់អធិការកិច្ច ស៊ើបអង្កេតករណីនេះជាបន្ទាន់ផងចុះ ដើម្បីរកយុត្តិធម៌ជូនដល់ពលរដ្ឋស្លូតត្រង់៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3080 នាក់
ម្សិលមិញ :
13901 នាក់
សប្តាហ៍នេះ :
32428 នាក់
ខែនេះ :
99966 នាក់
3 ខែនេះ :
390038 នាក់
សរុប :
6382865 នាក់