ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍សង្កាត់នឹកមិត្តបង្ក្រាបជនសង្ស័យ 3 នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Thu,12 August 2021 (Time 12:10 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 60នាក់)


បន្ទាយមានជ័យ ÷ នៅថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ព.ស២៥៦៥ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង យកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បាន បញ្ជារឲ្យ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ និមិត្ត ធ្វើការ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីលោកចៅសង្កាត់និមិត្ត សមាជិកក្រុមប្រឹក្សាសង្កាត់និមិត្ត លោកមេភូមិដុងអារញ្ញ បង្រ្កាបករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះ ខ្ទម ១កន្លែង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ មានឈ្មោះដូចខាងក្រោម: ១.ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត។ ២.ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ រស់នៅភូមិ និមិត្ត៣ សង្កាត់និមិត្ត ។ សម្ភារៈវត្ថុតាងចាប់យកមាន: ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន) ចំនួន ៣ កូនថង់តូច, បំពង់កែវ១, បំពង់ចូកគ្រឿងញៀន ១ ។ ក្រោយមកជនសង្ស័យខាងលើ បានសហការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅវេលាម៉ោង១២ និង ០០នាទី នៅថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិដុងអារញ្ញ សង្កាត់និមិត្ត មានឈ្មោះ ហេង ចំណង់ ហៅអេវ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ។ សម្ភារៈវត្ថុតាងចាប់យកមាន: +កាំភ្លើងកែឆ្នៃប៊ិច១, គ្រាប់២គ្រាប់(គ្រាប់AK១គ្រាប់) +ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៣កូនថង់តូច។ +កាំបិត៤ដើម +ម្ស៉ៅម៉ត់សលាយជាមួយកំទេចថ្នាំពណ៌ផ្កាឈូក ១កូនថង់តូច។ +ដងកាំភ្លើងស្នប់កែច្នៃ៣ដើម។ +សំបកថង់មួយចំនួន។ +ទូរសព័្ទ ១ គ្រឿង។ ជនសង្ស័យទាំងបីនាក់ខាងលើ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត យកទៅធ្វើសំណាក បឋម ស្វែងរកជម្ងឺកូវីត១៩ នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)លទ្ធផលអវិជ្ជមាន(-) ក៏បន្តរនាំខ្លួនមកផ្នែកជំនាញធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមឃើញវិជ្ជមាន(+) ក៏ឃាត់ខ្លួនសួរនាំតែម្តង ។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ជនសង្ស័យទាំង២ បន្ទាប់ពីឃាត់ខ្លួន និង សួរនាំរួច ត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ឈ្លៀតឱកាសនោះ លោកវរសេនីយ៍ឯក សៅ សារឿន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវវ័យ កុំឲ្យពាក់ព័ន្ធគ្រឿង ញៀន ។ ព្រោះគ្រឿងញៀន វាបំផ្លាញជីវិតនិងអនាគត់លោកអ្នក។ ក្នុងនោះលោកអធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុក និងអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណ៍ របស់ក្រសួងសុខាភិបាល និង វិធានការ៣កុំ ៣ ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ-១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3008 នាក់
ម្សិលមិញ :
13901 នាក់
សប្តាហ៍នេះ :
32356 នាក់
ខែនេះ :
99894 នាក់
3 ខែនេះ :
389966 នាក់
សរុប :
6382793 នាក់