ថ្ងៃអង្គារ៍ ទី០៣ ខែសីហា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើពិតដែរឬទេ ប្រជាពលរដ្ឋចោទប្រកាន់អាជ្ញាធរថាឃុបឃិតគ្នាលក់ដីផ្លូវពីបុរាណ ?
Sat,17 July 2021 (Time 03:17 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 147នាក់)


សៀមរាប ÷ នៅព្រឹកថ្ងៃទី ១៧.០៧.២០២១ ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅក្នុងភូមិស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប សូមស្នើដល់សារព័ត៌មាន ដើម្បីជួយចុះផ្សាយឲ្យបានដឹងដល់ថ្នាក់លើ រឿងថៅកែ ឡឥដ្ឋ ម្នាក់ដែលមានឈ្មោះ ហុ៊ន ហេង បានសាងសង់ឡឥដ្ឋ លើផ្លូវពីបុរមបុរាណ ជាយូរឆ្នាំណាស់មកហើយតែមិនឃើញមានអាជ្ញាធរណាជួយដោះស្រាយដើម្បីរកផ្លូវឲ្យពួកគាត់អាស្រ័យធ្វើដំណើរទៅធ្វើស្រែនោះទេ ។ ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះ គឺមានតាំងតែពីដូនតាមកម្ល៉េះ តែត្រូវបានថៅកែឡឥដ្ឋ ម្នាក់ឈ្មោះ ហុ៊ន ហេង ទិញដីនៅជាប់ហ្នឹង ហើយក៏បានធ្វើឡឥដ្ឋ បិទយកផ្លូវនោះតែម្ដង ប្រជាពលរដ្ឋមានការសង្ស័យ ហើយរិះគន់ថា បើមិនមានការឃុបឃិតពីមន្ត្រីអាជ្ញាធរនៅក្នុងមូលដ្ឋានទេ ក៏លោក ហុ៊ន ហេង ដែលជាម្ចាស់ឡឥដ្ឋ នោះមិនអាចសាងសង់ឡឥដ្ឋបិទផ្លូវពីបុរាណបានដែរ ។ ចំពោះបញ្ហានេះលោក អ៊ី អ៊ូ មេភូមិស្វាយចេកលោកបានបញ្ជាក់ថារឿងនេះលោកមិនដឹងទេ ព្រោះជារឿងមេភូមិចាស់ ចំពោះលោកបានបញ្ជាក់ថា ពិតជាផ្លូវពីបុរាណមែនត្រង់ចំណុចហ្នឹង លោកក៏ធ្វើដំណើរអាស្រ័យលើផ្លូវហ្នឹងទៅធ្វើស្រែដែរ ។ ដោយឡែកលោកពូ មិន ជួប មេឃុំពង្រលើ បានបញ្ជាក់ថា ម្ចាស់ឈ្មោះ ហ៊ុន ហេង គេទុកផ្លូវឱ្យដើរទទឹង 10 ម៉ែត្រហើយតែមិនមានអ្នកដើរទេ ចំពោះបញ្ហានេះលោកនឹងចុះទៅដោះស្រាយ ជួបជាមួយប្រជាពលរដ្ឋ និងម្ចាស់ឡឥដ្ឋ ឲ្យបានច្បាស់លាស់កុំឲ្យមានការចោទប្រកាន់ពីប្រជាពរដ្ឋ ។ ចំពោះបញ្ហានេះលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ចំពោះបញ្ហាធ្វើឡឥដ្ឋបិតផ្លូវ តើលោកដឹងដែរឬទេ? ដោយសារតេសុំការបំភ្លឺពីលោកជាច្រើនដងតាមទូរស័ព្ទតែលោក ពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែង មិនលើកទូរស័ព្ទឡើយ។ ចំពោះបញ្ហានេះអង្គភាពសារព័ត៌មានយើងក៏មិនអាចសុំការបកស្រាយពីលោក ហ៊ុន ហេង ម្ចាស់ឡឥដ្ឋបានទេដោយសារគ្មានលេខទូរស័ព្ទ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋសុំឲ្យមន្ត្រីអាជ្ញាធរថ្នាក់លើជួយដោះស្រាយរឿងផ្លូវឲ្យគាត់បានធ្វើដំណើរនឹងទៅអាស្រ័យផលបានស្រួលផង ព្រោះរាប់សិបឆ្នាំហើយពួកគាត់ពិបាកធ្វើដំណើរណាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ (ភ្នាក់ងារប្រចាំខេត្តកំពុងធំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់ (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2707 នាក់
ម្សិលមិញ :
2141 នាក់
សប្តាហ៍នេះ :
27378 នាក់
ខែនេះ :
127978 នាក់
3 ខែនេះ :
424616 នាក់
សរុប :
6152276 នាក់