ថ្ងៃអង្គារ៍ ទី០៣ ខែសីហា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្នុងភូមិ អូរក្រពើ ឃុំ បឹងល្វា ស្រុកសន្ទុក នៅចំណុចគីឡូ៧០ប្រជាពលរដ្ឌ៣៥០គ្រួសារ ដង្ហើយហៅ សុំកិច្ចអន្តរាគមន៍ដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេច បិតា សន្តិភាព និងសម្តេច មាតា សន្តិភាព នៃកម្ពុជា
Tue,13 July 2021 (Time 06:56 AM)
ដោយ ៖ ភ័ក្ត្រា (ចំនួនអ្នកអាន: 52នាក់)


កំពង់ធំ ÷ ប្រភពព័ត៌មាន ពីប្រជាពលរដ្ឌនៅចំណុចគីឡូម៉ែត៧០ ក្នុងភូមិ អូរក្រពើ ឃុំ បឹងល្វា បានរៀបរាប់ប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឌពួកគាត់កំពុងរងទុក្ខបុកម្និញ ពីសំណាក់ក្រុមមន្ត្រីបរិស្ថាន នៅទីនោះ ដោយផ្ទះសំបែងតូច ធំ ខ្ពស់ ទាប របស់ពួកគាត់ត្រូវបានក្រុមមន្ត្រីបរិស្ថាន យករណាយន្ត(ត្រង់ស៊ឺនរ័) មកកាត់សសរផ្ទះ ទាញផ្តួល និងកាប់ស្វាយចន្ទី ដំឡូង ចោលអស់រាប់សិបហិតា។ប្រជាពលរដ្ឌលោកបានបន្តទៀតថា នៅពេលភ្លៀងធ្លាក់មកម្តងៗ កូនៗតូច ធំ ប្រុស ស្រី របស់ពួកគាត់ គឺមិនមានកន្លែងជ្រកទេ ពោលគឺ ពេលភ្លៀង រងា ពេលថ្ងៃ ក្តៅ ចំណែកជីវភាពត្រូវជួបប្រទះ កង្វះខាតពី១ថ្ងៃទៅ១ថ្ងៃ ថ្បិតត្រូវជំពាក់បំណុលធនាគា ព្រោះយកប្រាក់មក សាងសង់លំនៅដ្ថាន ដាំ ដំឡូង ស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងទៀត សង្ឃឹមថានិងបានធូរធា តែអកុសល់ត្រូវរលាយ អស់ក្រោមស្នាដៃមន្ត្រីបរិស្ថាននៅទីនោះ។ ប្រជាពលរដ្ឌលោកក៍បានរៀបរាប់ប្រាប់ទៀតថា ក្បាល់ដីរបស់ពួកគាត់នៃគ្រួសារនីមួយៗ សុតតែមានលិខិត្តបញ្ជាក់ប្រវត្តិដីត្រឹមត្រូវពីសំណាក់ អាជ្ញាធរ ភូមិអូរក្រពើ និងលោកមេ ឃុំ បឹងល្វា ទៀតផង ចុះហេតុអ្វីបានជាមន្ត្រីបរិស្ថាន នៅទីនោះធ្វើបាបប្រជាពលរដ្ឌយ៉ាងដូច្នេះទៅវិញ។ ប្រជាពលរដ្ឌលោកបានបន្តថា បានដាក់ពាក្យបន្តឹងសុំការអន្តរាគមន៍ពី ឯកឩត្តម អភិបាលខេត្ត កំពង់ធំហើយ តែមិនឃើញមានការដោះស្រាយឡេឺយពោល គឺស្ងាត់ដូចចោរលួចសេះ ទោះជាមានលិខិបញ្ជួនចំណារពី នាយកខុទ្ធការល័យ សម្តេចតេជោ និង លិខិតចំណាររបស់ក្រសួងដែនដីនរគរូបនីយ៍កម្មនិងសំណង់ដាក់មកអោយសាលាខេត្តកំពង់ធំពិនិត្យនិង ដោះស្រាយជួនប្រជាពលរដ្ឌក៍ដោយ ក៍នៅមិនឃើញមានការដោះស្រាយដែរ។ ប្រជាពលរដ្ឌទាំង៣៥០គ្រួសារនៅចំណុចគីឡូម៉ែត៧០ ក្នុងភូមិ អូក្រពើ ឃុំ បឹងល្វា ស្រុក សន្ទុក សុំអំពាវនាវ ដល់ ឯកឩត្តម សុខ លូ អភិបាលខេត្តកំពង់ធំសូម លោកមេត្តាជួយដោះស្រាយជួនពលរដ្ឌផង និងជាពិសេសបំផុតគឺសុំកិច្ចអន្តរាគមន៍ដ៍ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេច បិតា សន្តិភាព សម្តេច កិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាមាតា សន្តិភាព នៃកម្ពុជា សូមស ម្តេចទាំងធ្វេ មេត្តាជួយអន្តរាគមន៍និងដោះស្រាយជួនប្រជាពលរដ្ឌជាកូនចៅចៅផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ (ភ្នាក់ងារប្រចាំខេត្តកំពុងធំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់ (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2537 នាក់
ម្សិលមិញ :
2141 នាក់
សប្តាហ៍នេះ :
27208 នាក់
ខែនេះ :
127808 នាក់
3 ខែនេះ :
424446 នាក់
សរុប :
6152106 នាក់