ថ្ងៃអង្គារ៍ ទី០៣ ខែសីហា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ KMB គម្រោងក្រុងរណបរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ខណៈ​រត់គេច​ខ្លួន​ព្រោះ​គ្មាន​លុយបើកឲ្យកម្មករ
Mon,14 June 2021 (Time 01:38 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 113នាក់)


បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ ដែលជាម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) នឹងជាអ្នកម៉ៅការសាងសង់ ឱ្យ​គម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមាមជ័យ ចាប់ឃាត់ខ្លួន​ក្រោយផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ។ ចំពោះ​ការចាប់ខ្លួនអ្នកម៉ៅការរូបនេះ​ បន្ទាប់ពី​អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណបរបស់អ្នកឧកញ៉ា បានប្រកាសឱ្យសមត្ថកិច្ចស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង ១១​ និង៣០នាទីព្រឹក​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ​២០២១នេះតែម្ដង។ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ បានបញ្ជាក់ថា​ កម្លាំង​ជំនាញ​ បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពីល្ងាចថ្ងៃទី១៣ ខែមិថុនាម្សិលមិញនេះ ដើម្បីបើកលុយឲ្យកម្មករ នៅព្រឹក​ថ្ងៃទី១៤ ខែមិថុនានេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់កិត្តិយស ដល់គម្រោងរបស់ អ្នកឧកញ៉ាឡេងណាវ៉ាត្រា។ គួរជម្រាបថា កាលពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ បានផ្ទុះការតវ៉ាមានសំឡេងស្រែកឲ្យអ្នកឧកញ៉ា ជួយបើកលុយឲ្យកម្មករនោះ​។ ចំណែក​គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ានេះ ដែលមានផ្ទៃដីទំហំរហូតជិត ៤ពាន់ហិចតានោះ ត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖​ កាស៉ីណូ សណ្ឋាគារ រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថា​ ក្រោយសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ KMB​ នេះ​ ហើយ​ថាតេីជននេះអាចរួចខ្លួន​ ឬក៏ត្រូវបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ (ភ្នាក់ងារប្រចាំខេត្តកំពុងធំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់ (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2525 នាក់
ម្សិលមិញ :
2141 នាក់
សប្តាហ៍នេះ :
27196 នាក់
ខែនេះ :
127796 នាក់
3 ខែនេះ :
424434 នាក់
សរុប :
6152094 នាក់