ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឈ្មួញ​ឈ្មោះ លោក គិន និង លោកស្រី ឡេង ធារ៉ា ពិតជាល្បីល្បាញ​ខ្លាំងខាង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​ព្រះវិហារ​
Sat,29 May 2021 (Time 07:07 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 234នាក់)


ព្រះវិហារ​ ៖ ប្រភព​ពី​មន្ត្រី តូចតាចនៅក្នុង​ខេត្ត ព្រះវិហារ បានខ្សឹបប្រាប់ថា លោក គិន និង លោកស្រី ឡេង ធារ៉ា ម្ចាស់​ដេប៉ូ​ឈើ ដ៏​ធំ​មួយ​នៅក្នុង ខេត្ត​ព្រះវិហារ កំពុង តែ​ដើរ​ប្រមូល​ទិញ​ឈើ ពី​ប្រជា​ពល រដ្ឋ នៅតាម​បណ្តា ស្រុក​នីមួយៗ​ក្នុង​ទឹកដី​ទី​រួម​ខេត្ត​ព្រះ​វិ ហា​រ​។​ ​ប្រភព​បាន​បន្ត ឲ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែល​លក់​ឈើ​ឲ្យ​ម្ចាស់​ដេប៉ូ​ខាងលើ​នោះ ពួកគាត់​បាន​ទៅ​កាប់​នៅ តំបន់​អភិរក្ស ហើយ​មួយចំនួន​ទៀត ទៅ​កាប់​នៅ​តំបន់​ព្រៃភ្នំ នៅ​តំបន់​ភូមិ​សា ស្ត្រ ស្រុក​ជាំ​ក្សាន្ត និង​តំបន់​ព្រៃ​ឡង់ ដើម្បី​យក​មក​លក់​ឲ្យ​ដេប៉ូ លោក គិន និង លោកស្រី ឡេង​ធារ៉ា ហើយ​ម្ចាស់​ដេប៉ូ ក៏​បាន​ដឹក​លក់​បន្ត ទៅ​តាម​បណ្ដា​ខេត្ត​នា នា​ផងដែរ​។​ ​មន្ត្រី​ក្តាម​ខ្យង នៅ​ខេត្ត​ព្រះវិហារ បាន​ប្រាប់ឲ្យដឹង​ថា សំណើច​អាជ្ញាធរ និង មន្ត្រី​ជំនាញ​ពាក់ ព័ន្ធ ហាក់បីដូច ជា​មើល​ពុំ​ឃើញ​សោះ បញ្ហា​ការដឹកជញ្ជូន​ឈើ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ព្រះ វិហារ​នេះ មន្ត្រី​ក្តាម​ខ្យង បាន​បន្តទៀតថា បើ​ប្រជាពលរដ្ឋ រកស៊ី​ដឹក​តាម​គោយន្ត​កន្ត្រៃ បន្តិច​បន្តួ ច ដាក់​កម្លាំង តាម​ដេញចាប់ ធ្វើឲ្យ​ពលរ ដ្ឋ ទឹកភ្នែក រ​ហេម រហាម ស្ទើរតែ​ចង់​ឈប់ រកស៊ី​។​ ​ប្រជាពលរដ្ឋ អ្នករកស៊ី​ដឹក​ជញ្ជូន​ឈើ តាម​គោយន្ត​កន្ត្រៃ សូម​សំណូមពរ ឱ្យ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ លោក នាយខ ណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ប្រធា ន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ លោក​អភិបាលរង ខេត្ត​ទទួលបន្ទុក បទល្មើស​ព្រៃ ឈើ លោក​អភិ បាល​ខេត្ត​ព្រះវិហារ លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រ មាញ់​និង​នេសាទ​និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន មេត្តា​ជួយ ចាត់ វិធានការ ទៅលើ​ក្រុម​ឈ្មួញ ដឹក ជញ្ជូន​ឈើ​ទាំងយប់ ទាំង​ថ្ងៃ​នេះ​ផង កុំ​បណ្ដែតបណ្ដោយ ឲ្យ​ឈ្មួ ញ​ទាំង នោះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង តាម តែ​អំពើ​ចិត្ត ឬ​មួយ​មន្ត្រី ពាក់ព័ន្ធ​ទាំង នោះ បាន​ទទួល​លាភ​សក្កា រៈ ពី​ម្ចាស់​ដេប៉ូ ខាងលើ​នេះ​ហើយ​បានជា​នាំគ្នា​ដេកលក់​អស់​អញ្ចឹង​។​ ​សារព័ត៌មាន​គេហទំព័រ ថ្ងៃថ្មី មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី ពាក់ព័ន្ធ​ទាំង​អស់បានទេ ជាពិសេសឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ​អង្គភាព​សារព័ត៌មានគេហទំព័រ ថ្ងៃថ្មី រងចាំ​ការបកស្រាយ ពីមន្ត្រីជំនាញពាក់ព័ន្ធ ទាំងអស់ចំពោះការរិះគន់ ករណី​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ខេត្ត ព្រះវិហារ​នេះ​ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ (ភ្នាក់ងារប្រចាំខេត្តកំពុងធំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់ (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3077 នាក់
ម្សិលមិញ :
4154 នាក់
សប្តាហ៍នេះ :
26694 នាក់
ខែនេះ :
152593 នាក់
3 ខែនេះ :
482596 នាក់
សរុប :
5936629 នាក់