ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោក ភិន ស៊ុនថៃ មន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យរងការចោទប្រកាន់ថារំលោភយកដីផ្លូវរបស់រដ្ឋហើយ ហាមឃាត់គ្រឿងចក្រមិនឲ្យធ្វើផ្លូវដែលជាអំណោយរបស់ឯកឧត្ដមឧប កែ គឹមយ៉ាន ទៀតផង
Sat,15 May 2021 (Time 03:52 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 229នាក់)


បន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី 15 ខែឧសភាឆ្នាំ 2021 វេលាម៉ោង 9:15នាទីព្រឹកលោក ភិន ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថារំលោភយកដីផ្លូវរបស់រដ្ឋ ហើយបានមកហាមឃាត់គ្រឿងចក្រដែលឈូសឆាយធ្វើផ្លូវចាក់បេតុងទទឹង 12 ម៉ែត្របណ្ដោយ 500 ម៉ែត្រដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន បានឧបត្ថម្ភនិងធ្វើជូនដល់ប្រជាពលរដ្ឋដើម្បីធ្វើដំណើរងាយស្រួលក្នុងរដូវវស្សាផងដែរ ។ សូមរំលឹកផងដែរថាកាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំស្ថាប័នពាក់ព័ន្ធចុះវាស់វែង និងដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងលោក ហង្ស ម៉ៅ ដោយពលរដ្ឋបានចោទប្រកាន់ថា លោក ហង្ស ម៉ៅ បានរំលោភយកដីរបស់ពួកគាត់ និង កាយផ្តាច់ផ្លូវសាធារណ:យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ការចុះវាស់វែង និង ដោះ ស្រាយ បញ្ហានេះ បានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់ពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែង ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់ ។ នៅក្នុងនោះដែររដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានអញ្ជើញលោក ភិន ស៊ុនថៃ ដើម្បីចូលរួមពិនិត្យនិងដោះស្រាយបញ្ហាផ្លូវរបស់រដ្ឋដែលលោក ភិន ស៊ុនថៃ រំលោភយក ហើយផ្លូវនោះផងដែរបងប្អូនប្រជាពលរដ្ឋបានស្នើសុំឯកឧត្តមឧប កែ គឹមយ៉ាន ធ្វើផ្លូវឲ្យពួកគាត់ងាយស្រួលធ្វើដំណើរទៅធ្វើការហ្នឹងអាស្រ័យទៅវិញទៅមកងាយស្រួលផងដែរ តែដោយឡែកគេមិនឃើញលោក ភិន ស៊ុនថៃ មិនគោរពទៅតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនោះទេ រហូតដល់ព្រឹកថ្ងៃទី 15 ខែឧសភាឆ្នាំ 2021 នេះ បើជាចេញមុខមកទប់ស្កាត់គ្រឿងចក្រដែលឈូសឆាយផ្លូវរបស់រដ្ឋដើម្បីចាក់បេតុងជូនដល់ប្រជាពលរដ្ឋធ្វើដំណើរ ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន បង្កើនជាបញ្ហាទៅវិញ ។ ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើជួយចាត់វិធានការចំពោះលោក ភិន ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យបានហាមឃាត់មិនឲ្យគ្រឿងចក្រឈូសឆាយផ្លូវរបស់រដ្ឋ ដើម្បីចាក់បេតុង ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន ធ្វើជូនប្រជាពលរដ្ឋផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3032 នាក់
ម្សិលមិញ :
13901 នាក់
សប្តាហ៍នេះ :
32380 នាក់
ខែនេះ :
99918 នាក់
3 ខែនេះ :
389990 នាក់
សរុប :
6382817 នាក់