ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ
Tue,11 May 2021 (Time 07:03 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តកំពុងធំ (ចំនួនអ្នកអាន: 62នាក់)


កំពុងធំ ÷ តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកបន្តិចបន្តួច ដើម្បីយកដីប្រកបរបរកសិកម្មចិញ្ចឹមជីវិតតែងត្រូវមន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអាជ្ញាថាត់វិធានការបង្ក្រាបយ៉ាងកំរោល។ ប៉ុន្តែនៅពេលបុគ្គលឈ្មោះ កឹប និងបុគ្គលឈ្មោះ ជឿន ខ្មៅ ​ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដ ដីព្រៃលិចទឹកនៅចំណុចក្បាលកំពីង ​និងចំណុចក្បែរៗនោះ បែរជា​មន្ត្រីរដ្ឋបាលជលផលនិងមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុករក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យបុគ្គលទាំង២នាក់នេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន​។ ហេតុនេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យបុគ្គលឈ្មោះ កឹប និងបុគ្គលឈ្មោះ ជឿន ខ្មៅ បុគ្គលឈ្មោះ កឹប និងបុគ្គលឈ្មោះ ជឿន ខ្មៅ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់មាត់ទន្លេសាបឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ យ៉ាងគឃ្លើនបន្តទៀត។ ប្រជាពលរដ្ឋនៅក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ករណីបំផ្លាញព្រៃលិចទឹកទន្ទ្រានកាន់កាប់ដីធ្លី ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបានបញ្ជាកើថា បុគ្គលឈ្មោះ កឹប រស់នៅក្នុងភូមិស្ពានក្រង ឃុំចំណារក្រោម និងបុគ្គលម្នាក់ទៀតឈ្មោះ ជឿន ខ្មៅ រស់នៅក្នុងភូមិត្រពាំងជ័រ​ ឃុំចំណារលើ ស្រុកស្ទោង បានធ្វើសកម្មភាពបំផ្លាញព្រៃលិចទឹកនៅតំបន់ក្បាលកំពីង និងតំបន់ក្បែរនោះយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនក្នុងខណៈដែលមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុករស្សាភាពស្ងៀមស្ងាត់។ បើតាមប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង និងពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកទេនោះ គឺបុគ្គលឈ្មោះ កឹប និងបុគ្គលឈ្មោះ ជឿន ខ្មៅ មិនអាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅចំណុចក្បាលកំពីង និងចំណុចផ្សេងទៀតបានឡើយ​។ ប្រភពបានឲ្យដឹងទៀតថា ទីតាំងដែលបុគ្គលឈ្មោះ កឹប និងបុគ្គលឈ្មោះ ជឿន ខ្មៅ ទន្ទ្រានកាន់កាប់នោះជាជម្រកត្រីពងកូនមានដើមរាំងទឹកធំៗ និងព្រៃលិចទឺកច្រើនប្រភេទហើយព្រៃលិចទឹក កំពុងប្រឈមនឹងសេចក្តីវិនាស។ ចំណែកលោក ​ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ កំពុងរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការទប់ស្កាត់ករណីបំផ្លាញព្រៃលិចទឹកនៅតំបន់មាត់បឹងទន្លេសាបក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នោះទេ។

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ (ភ្នាក់ងារប្រចាំខេត្តកំពុងធំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់ (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2678 នាក់
ម្សិលមិញ :
4154 នាក់
សប្តាហ៍នេះ :
26295 នាក់
ខែនេះ :
152194 នាក់
3 ខែនេះ :
482197 នាក់
សរុប :
5936230 នាក់