សៀមរាប ÷ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ មានការភ្ញាក់ផ្អើលថា ដើមក្រញូងនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវបានក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើលួចកាប់យកទៅ ដោយសុវត្ថិភាព ការលួចកាប់ដើមក្រញូងនៅក្នុងតំបន់ ឧទ្យានអង្គរមិនមែនជាលើកទី ១ នោះទេ ប្រជាពលរដ្ឋ បានលើកឡើងថាអាជ្ញាធរជាតិអប្សរាដែលថែរក្សានៅតំបន់ អង្គរ ហាក់គ្មានសមត្ថភាព ដើម្បីការពារដើមឈើនៅក្នុង តំបន់អង្គឡើយ។ តែប្រជាពលរដ្ឋបានលើកឡើងថាអាជ្ញាធរជាតិអប្សរា ពិត ជាមានសមត្ថភាព និងការពារបងប្អូនប្រជាពលរដ្ឋដែល ដែលបានធ្វើ ឬសង់ខ្ទមរៀនមាន់ បង្គន់អាចម៍ ដំបូលផ្ទះធ្លុះ ជញ្ជាំងផ្ទះរហែក មិនបាននោះទេ សូម្បីតែនៅកន្លះគន្លៀត កន្លែងណាក៏ដោយ ក៏មន្ត្រីអាជ្ញាធរជាតិអប្សរា មើលឃើញហាមមិនឲ្យសាងសង់ដែរ តែការលួចកាប់ឈើក្រញូងនៅក្នុងតំបន់ឧទ្យានអង្គរពុំឃើញមានមន្ត្រីអាជ្ញាធររកឃើញឬក៏បង្ក្រាបជួនដែលលួចកាប់ឈើក្រញូងនៅក្នុងឧទ្យានតំបន់អង្គរបានឡើយ។ ចំពោះបញ្ហានៃការកាប់ឈើក្រញូងនៅក្នុងឧទ្យានអង្គរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ឡុង កុសលអ្នក នាំពាក្យអាជ្ញាធរជាតិអប្សរាបាននោះទេពាក់ព័ន្ធបញ្ហានេះ។ ប្រជាពលរដ្ឋសួរថា តើមន្ត្រីពាក់ព័ន្ធទាំងអស់អាចរកវែកមុខ រកឃើញឧក្រិដ្ធជនដែលកាប់បំផ្លាញឈើក្រញូង នៅក្នុង តំបន់ឧទ្យានអង្គរឃើញដែរឬទេ ? ឬមួយមន្ត្រីជំនាញទាំង អស់ដែលការពារនៅក្នុងតំបន់ឧទ្យានអង្គរ គ្មានសុមត្ថភាព ទើបបណ្ដែតបណ្ដោយ អោយក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើចូលកាត់ក្នុងតំបន់ឧទ្យានអង្គរបានយ៉ាងសេរីហើយក៏មិនមែនជាលើកទី ១ ដែរ ហើយនៅតែវែករកមុខមិនឃើញជនដែលលួចកាត់ក្នុងឧទ្យានអង្គរ ។
ព័ត៌មានគួរចាប់អារម្មណ៍
រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)
ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)
ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)
ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត (ថ្ងៃថ្មី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (ថ្ងៃថ្មី)
វីដែអូ
ចំនួនអ្នកទស្សនា