ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើពិតទេម្ចាស់ផ្សារអគ្គ បើកដៃឲ្យពួកសន្តិសុខផ្សារដើរប្រមូលលុយពីអ្នកលក់ដូរតាមកញ្ជើកញ្ច្រែង ល្អី ផ្គើននិងអនុសាសន៏របស់សម្ដេច
Fri,26 March 2021 (Time 11:59 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 109នាក់)


បន្ទាយមានជ័យ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលជាអាជីវករ លក់ដូរបន្លែត្រីសាច់បន្តិចបន្តួច តាមកញ្ជើ កញ្ច្រែង ល្អី បានឲ្យដឹងថា រាល់ថ្ងៃនេះម្ចាស់ផ្សារអគ្គ (ផ្សារត្រី) បញ្ជាកូនចៅ ជាក្រុមសន្តិសុខយាមផ្សារ ដើម្បីប្រើអំណាចលាតសន្ធឹង ហួសព្រំដែន ដោយចាប់យកទំនិញពីអាជីវករដែលលក់នៅមុខផ្ទះប្រជាពលរដ្ឋស្ទើរាល់ថ្ងៃ ទោះបីទីតាំងនេះមិនមែនជាទីតាំងរបស់ម្ចាស់ផ្សារក៏ដោយ ។ ប្រភពពីអាជីវករប្រាប់ថា ក្រុមសន្តិសុខទាំងនោះ ធ្វើសកម្មភាពដូចចោរឆក់អញ្ចឹង បើឃើញកន្លែងណាមានលក់ត្រី លក់មាន់ លក់ទា ទៅហាមភ្លាមៗ តែបើអាជីវករណាមិនស្តាប់ គឺមានអ្នកចាប់កញ្ឆក់ដូចចោរ រត់យកទៅស្នាក់ការរបស់ពួកគេ ដើម្បី ជំរិតទារប្រាក់ពីពួកគាត់ តែបើអាជីវករណាមិនហ៊ានទៅតាមតវ៉ានោះទេ ទំនិញដែលកញ្ឆក់ រឺ ចាប់យកទៅនោះ ប្រាកដក្រុមសន្តិសុខសុីដាច់ ចែកគ្នាក្លែម យ៉ាងសប្បាយ នេះក៏ដោយសារមានការបើកដៃ ពីម្ចាស់ផ្សារអគ្គ ទើបសន្តិសុខហ៊ានធ្វើបែបនេះ ផ្គើននិងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថារាល់ការលក់ដូររបស់អាជីវករបន្តិចបន្តួច តាមកញ្ជើ កញ្ច្រែង ល្អី មិនត្រូវយកផាស៊ី ពីពួកគាត់នោះទេ តែគេឃើញថាម្ចាស់ផ្សារអគ្គពិតជាអស្ចារ្យមិនខ្លាចនូវប្រសាសន៍របស់សម្ដេចឡើយ ។ តាមការលួចបង្ហើបពីអ្នកលក់ដូរ តាមកញ្ជើ កញ្ច្រែង ល្អីបន្តិចបន្តួច ដែលលក់នៅតាមសំយាបផ្ទះប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ ពួកសន្តិសុខទាំងនេះ តែងតែ ដើរចាប់ត្រី ចាប់សាច់មាន់ របស់ពួកគាត់ យកទៅស្នាក់ការជានិច្ច ហើយហៅម្ចាស់ឥវ៉ាន់ទៅធ្វើកិច្ចសន្យា និងពិន័យជាប្រាក់ ទើបប្រគល់ឲ្យវិញ ពិតជាខ្លាំងផ្គើននិងអនុសាសន៏របស់សម្ដេចតេជោមែនលោកម្ចាស់ផ្សារអគ្គ។ តាមការជាក់ស្តែង តាមការបង្ហោះឡាយផ្ទាល់របស់ម្ចាស់អាខោន Jee La Poi pet ដែលត្រូវបានគេដឹងថា ជានាក់លក់ដូរនៅចំណុចផ្សារអគ្គ ឃើញមាន ពួកសន្តិសុខផ្សារជាច្រើននាក់ បានទៅហាមឃាត់មិនឲ្យលក់មាន់ ហើយបន្ទាប់មកមានការទាស់ពាក្យសម្តីគ្នាទៅវិញទៅមក ក៏ចាប់ផ្តើមមានការចម្រូងសម្រាស់បណ្តាលឲ្យធ្លាក់មាន់ពីថាស់ និង ធ្លាក់ទូរស័ព្ទពីដៃផងដែរ។ បន្តថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមសន្តិសុខ បានដើរធ្វើសកម្មចាប់មាន់ ចាប់ត្រី និង មានការឈ្លោះប្រកែក ហើយថែមទាំងធ្លាប់មានការប្រតាយប្រតប់គ្នាជាមួយក្រុមអាជីវករធ្វើឲ្យមាន់ ទា និង ត្រី ជ្រុះរាយប៉ាយ លើដី ផងដែរកន្លងមក ។ ក្រុមអាជីវករបន្ថែមថា ល្មមដល់ពេលអាជ្ញាធរក្រុង ខេត្ត និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោះស្រាយបញ្ហានេះហើយ កុំឲ្យក្រុមសន្តិសុខ ដើរជិះជាន់ធ្វើបាបពួកគាត់បន្តទៀត ពួកគាត់សត្រឹមតែម៉ារស់តែប៉ុណ្ណោះ បើឲ្យពួកគាត់លក់តើបានអីហូប ឬមួយចង់ឲ្យពួកគាត់ធ្វើការចំណាកស្រុកខុសច្បាប់ដូចកាលពីមុនមែនទេ ទើបមិនឲ្យលក់សូម្បីតែមាន់ ទា និង ត្រី បែបនេះ ។ តែទោះបីយ៉ាងណាក៏ដោយនេះគ្រាន់តែជា ការលើកឡើងពីក្រុមអាជីវករតែម្ខាងតែប៉ុណ្ណោះ សារព័ត៌មានយើង នៅមិនទាន់បានទទួលការបកស្រាយពីម្ចាស់ផ្សារអគ្គ:(ផ្សារត្រី)នៅឡើយនោះទេ។ ដូច្នេះអង្គភាពសារព័ត៌មានយើងរីករាយទទួលការបកស្រាយគ្រប់ពេល។ ក្នុងនោះមហាជនសូមស្នើដល់លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត និង ឯកឧត្តម អ៊ុំ រាត្រី មេតាជួយចុះត្រួតពិនិត្យភាពមិនប្រក្រតីនេះផង ។

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃលិចទឹកក្នុងឃុំចំណារក្រោម ស្រុកស្ទោង កំពង់កាប់បំផ្លាញពេញបន្ទុក តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនដឹងអីសោះ (ភ្នាក់ងារប្រចាំខេត្តកំពុងធំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់ (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2991 នាក់
ម្សិលមិញ :
4154 នាក់
សប្តាហ៍នេះ :
26608 នាក់
ខែនេះ :
152507 នាក់
3 ខែនេះ :
482510 នាក់
សរុប :
5936543 នាក់