ក្រុងប៉ោយប៉ែត ៖ នារីបម្រើការ KTVមួយកន្លែង ស្ថិតនៅសង្កាត់និងក្រុងប៉ោយប៉ែត ចេញពីផឹកស៊ីកំដ៏ភ្ញៀវជាមួយមិត្ត ភក្កិពេលយប់លុះព្រឹកឡើងមានអាការៈមិនស្រួលខ្លួន មិត្តភក្កិ បានដឹកទៅពេទ្យ បណ្ដាលឲ្យស្លាប់ ម៉ោង៦ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នៅមន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត! មហាជនរង់ចាំមើល អាជ្ញាធរក្រុងប៉ោយប៉ែត មានវិធានការច្បាប់ បែបណាចំពោះ ម្ចាស់ខារ៉ាអូខេមួយកន្លែង ដែលស្ថិតនៅក្នុង ដែលលួចបើកបំពាននឹង ប្រសាសន៍សម្ដេច តេជោ ហ៊ុន សែន ទប់ស្កាត់កូវីដ19 រហូតមាន នារីបម្រើការ ខារ៉ាអូខេម្នាក់ស្លាប់បាត់បង់ជីវិត។ អង្គភាពសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី បានសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី នូជីវន្តស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែលោកបានឲ្យសួរទៅលោកព្រហ្មពិសិដ្ឋអធិការស្ដីទីក្រុងប៉ោយប៉ែត។ លោក ព្រំ ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មានថ្ងៃថ្មី ថានារីខារ៉ាអូខេម្នាក់នោះ ខូចចិត្តបានប្រើថ្នាំញៀនលើសកម្រិតបណ្ដាលឲ្យស្លាប់ ។ មហាជនបានលើកជាចម្ងល់ថាខារ៉ាអូខេក្នុងក្រុងប៉ោយប៉ែតបើកយ៉ាងរលូនដោយពុំមានឃើញមានវិធានការពីមន្ត្រីជំនាញណាមួយដើម្បីចុះបង្ក្រាបឬទប់ស្កាត់ណែនាំម្ចាស់ខារ៉ាអូខេឲ្យបិតនោះទេ គេមានឃើញតែបើកដំណើរការយ៉ាងរលូនដោយយ៉ាងសប្បាយ។ សូមមេត្តាចូលរួមទប់ស្កាត់ កូវីដ19ទាំងអស់គ្នាអរគុណសន្តិភាព
ព័ត៌មានគួរចាប់អារម្មណ៍
រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)
ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)
ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)
ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត (ថ្ងៃថ្មី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (ថ្ងៃថ្មី)
វីដែអូ
ចំនួនអ្នកទស្សនា