ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឯកឧត្តម ប្រាក់សុវណ្ណ គួរពិនិត្យមើលលោកហោ ប៊ុនហួរ ចៅហ្វាយស្រុករវៀងនិងនាយខណ្ឌរដ្ឋបាលព្រៃឈើផងទា
Wed,10 March 2021 (Time 10:25 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 66នាក់)


ព្រះវិហារ ÷ រាល់ថ្ងៃគេឃើញថាសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ឈ្មួញឈ្មោះ ព្រំ ធី ហៅ ធីម្រេច ឬ ធី​ពុករលួយ កំពុងធ្វេីសកម្មភាពយ៉ាងគគ្លេីន ដឹកជញ្ជូនឈេីតាមរថយន្តសុាំយ៉ុងព័ណ៌លឿង ស្លាកលេខ ភ្នំពេញ 2AB 1191នឹងរថយន្តឆ្នៃ ចេញពីស្រុក ជ័យ សែន នឹងស្រុក រវៀង ភ្នំដែក ឆ្ពោះចូលទៅទឹកដី ខេត្តកំពង់ធំយ៉ាងរលូន ។ តើមេឈ្មួញឈ្មោះ ព្រំ ធី ហៅធីម្រេច ឬពុករលួយ បំផ្លាញព្រៃឈើរូបនេះមានខ្នងធំប៉ុណ្ណាទៅ បានជាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនហ៊ានបង្ក្រាបទុកឱ្យមេឈ្មួញដុះស្លែរូបនេះធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃរាល់យប់គ្មានពេលឈប់ឈរ។ រាល់ថ្ងៃគេសង្កេតឃើញថា សកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ឈ្មួញឈ្មោះ ព្រំធី ហៅធីម្រេច ឬ ធីពុករលួយ ចេញពីស្រុករវៀង ខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តកំពង់ធំនឹងចេញពីខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តសៀមរាប ជារៀងរាល់ថ្ងៃ តែលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារដេកលក់សំបុកខលមិនអាពើនឹងសកម្មភាពលោក ព្រំធី ហៅធីម្រេច ឬធីពុករលួយ ធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើយ៉ាងរលូនឡើយ។ គេឃើញជាក់ស្ដែងថារាល់ថ្ងៃ ព្រៃឡង់ និងព្រៃព្រះរកានៅក្នុងទឹកដីខេត្តព្រះវិហារកាន់តែរលាយបាត់បន្តិចម្ដងបន្តិចម្ដង ហើយដោយសារតែមានការបើកភ្លើងខៀវពីសំណាក់ លោកជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជំនាញខាងបរិស្ថានខេត្តព្រះវិហារមានការឃុបឃិតគ្នារវាងមេឈ្មួញធំៗដែលជាឧក្រិដ្ឋជនបំផ្លាញព្រៃឡង់និងព្រៃព្រះរកា។ ប្រជាពលរដ្ឋបានដាក់នាមឱ្យលោក នួនសុខុម ថាលោកមិនដែលបញ្ចេញស្នាដៃបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេពីព្រោះប្រាក់ខែរបស់លោកតិចពេកចាយមិនគ្រាន់ដូច្នេះផ្ដើមចេញពាក់ព័ន្ធនឹងអំពើពុករលួយជារៀងរាល់ឆ្នាំធ្វើឱ្យព្រៃឈើកាន់តែវិនាសអស់ទៅហើយបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការរងចាំមើលតើព្រៃឈើអស់នៅពេលណាដែរ? ។ សកម្មភាពដឹកបទល្មើសព្រៃឈើរបស់លោកព្រហ្មធីហៅធីម្រេចគឺធ្វើសកម្មភាពនៅក្នុងស្រុក រវៀង ឆ្លងតាម ភ្នំដែក ក្នុងទឹកដី ខេត្តព្រះវិហារ ឆ្ពោះចូលទៅ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ។ ប្រជាពលរដ្ឋមានចម្ងល់ថាព្រំប្រទល់ស្រុករវៀងខេត្តព្រះវិហារមន្ត្រីជំនាញ ឈជើងជាច្រើនស្ថាប័ន តែមិនឃើញមានការបង្ក្រាបបទល្មើសព្រៃឈើណាមួយដែលឆ្លងពីខេត្តព្រះវិហារ ស្រុករវាង ចូលទៅខេត្តកំពុងធំនោះទេ ។

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2941 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
43425 នាក់
ខែនេះ :
122880 នាក់
3 ខែនេះ :
358422 នាក់
សរុប :
5569696 នាក់