ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល
Fri,12 February 2021 (Time 09:24 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 118នាក់)


បន្ទាយមានជ័យ÷ទីតាំងដីមួយកន្លែងនៅចំណុច អូរស្វារអិល ឋិតក្នុងភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត គឺមានទំនាស់និង ប្តឹងផ្តល់គ្នា អស់រយះពេល ជាង២០ឆ្នាំ មកហើយ ពេលនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីមាន វត្តមាន របស់ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង លោក ច័ន្ទ ប៊ុនសួគ៌ ព្រមទាំង ក្រុមការងារមួយចំនួនទៀត បានចេញមុខមកសម្របសម្រួល ប្រជាពលរដ្ឋ ដោយឈរលើ ភាពទំនួល ខុស ត្រូវ និង យុត្តិធម៌ ។ ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ រួមជាមួយ ក្រុមការងាររបស់លោក គឺជាអ្នក សម្រប សម្រួល ពូកែ ក្លាហាន ស្មោះត្រង់ ប្រកាន់ភ្ជាប់នូវពាក្យសច្ច: និង ចិត្តធ្ងន់ ស៊ូទ្រាំ ពុះពារគ្រប់ឧបសគ្គ ទោះបីរងការជេរប្រមាថ ពីពលរដ្ឋ យ៉ាងណាក៏ដោយ នៅទីបំផុតពលរដ្ឋនៅលើដីទំនាស់អូរស្វារអិល បានប្តូរពីការជេប្រមាថ ទៅជាការកោតសរសើរ និង ឯកភាព ទទួលយកការដោះដូរ ដោយសប្បាយចិត្ត ដោយពុំមានការបង្ខិតបង្ខំពីជនណាម្នាក់ឡើយ ។ ក្នុងនោះយើងសង្កេតឃើញថា បញ្ហាទំនាស់ដីធ្លីនៅចំណុចដីអូរស្វារអិល មួយនេះពិតជាមានលក្ខណៈ ស្មុគស្មាញ និង ពិបាកដោះស្រាយ ខ្លាំងណាស់។ តែទោះជា យ៉ាងណា ក៏ដោយ ពិតជាមិនគួរឲ្យជឿ ទំនាស់ដ៏រាំរ៉ៃជាង២០ឆ្នាំ នៅចំណុចដីអូរស្វារអិលមួយនេះ មួយពព្រិចភ្នែកសោះ ត្រូវបានបញ្ចប់ក្រោមស្នាដៃ ឯកឧត្តម ម៉េង សោភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ បន្ទាប់ពីប្រើសមត្ថភាព ផ្ទាល់ខ្លួនដោះស្រាយ ឬគ្រប់គ្រងបញ្ហា បានគ្រប់ស្ថានការណ៍ និង អនុវត្តន៍តាមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ។ ប្រជាពលរដ្ឋ ពិតជា សប្បាយចិត្ត និង កោតសរសើរឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ យ៉ាងខ្លាំង ដែលបានចូលខ្លួនមកសម្របសម្រួល និងដោះស្រាយ បញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃនៅចំណុចអូរស្វារអិលមួយនេះឲ្យឈានដល់ការបញ្ចប់ទំនាស់ និង ពលរដ្ឋម្នាក់ៗទទួលយក ដោយសប្បាយចិត្ត និង យុត្តិធម៌ ។ ក្នុងនោះក្រៅពីពាក្យកោតសរសើរ ពលរដ្ឋខ្លះ ក៏បានដាក់រហ័ស្ស នាមឲ្យឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ ( ជា ប៉ាវចិន ស្រុកខ្មែរ ) ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2856 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
43340 នាក់
ខែនេះ :
122795 នាក់
3 ខែនេះ :
358337 នាក់
សរុប :
5569611 នាក់