ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត
Mon,01 February 2021 (Time 05:10 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 153នាក់)


សៀមរាប ៖ ដោយទទួលបានបណ្តឹងរបស់ស្ត្រីជាភរិយា ដើម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថនៃខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនមន្ត្រីរាជការនៅភ្នំពេញ ម្នាក់ករណីអំពើផិត ខណ:កំពុងកើបកាយក្នុងខុនដូមួយកន្លែង ក្នុងក្រុងសៀមរាប យកមកសួរនាំ។ បើតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណ:នោះ កំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអភិបាលរងខណ្ឌចំការមន  កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។ ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត អោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រ្កាបនេះដោយសារតែមានបណ្តឹងពីស្រ្តីជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)។ប្រភពបានឲ្យដឹងថា បុរសជាមន្ត្រីរាជការខាងលើ បានលែងលះជាមួយភរិយាដើម ដល់តុលាការរួចហើយ តែនៅសាលក្រមរបស់តុលាការមិនចេញមក បែជាមករួមរស់ជាមួយនារីម្នាក់ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3063 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
43547 នាក់
ខែនេះ :
123002 នាក់
3 ខែនេះ :
358544 នាក់
សរុប :
5569818 នាក់