ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
បច្ចុប្បន្ន នេះ នៅតាមច្រករបៀង មួយចំនួន តាមបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ខេត្ត បន្ទាយមានជ័យ គឺ មានច្រករបៀង មួយចំនួន កំពុង តែ លួចឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នាំទំនិញគេចពន្ធចូលកម្ពុជា
Tue,07 December 2021 (Time 07:27 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 150នាក់)


ខេត្តបន្ទាយមានជ័យ ÷ បច្ចុប្បន្ននេះ គេសង្កេត ឃើញថា យោធាកងការពារព្រំដែន លេខ ៥០៣ នៅចំណុច ច្រករបៀងួយកន្លែង មានរូបតោ ២ ដែលត្រូវ បានគេហៅថា ច្រកតំបន់១ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឋិតក្នុង ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ កំពុង តែ ឃុបឃិតគ្នា រវាង ក្រុមមេឈ្មួញ នាំទំនិញគេចពន្ធពីប្រទេសថៃ-ចូលកម្ពុជា យ៉ាង ពេញបន្ទុក ។ ដែលសកម្មភាព ទាំងនេះ ស.បញ្ជាក់ឲ្យ ឃើញថា យោធា នៅច្រករបៀង តំបន់១នេះ កំពុង តែផ្គើន ជាមួយ បទបញ្ជារ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយក នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យ៉ាងច្បាស់ណាស់ ។ ម្យ៉ាងវិញទៀត យោធាកងការពារព្រំដែនលេខ៥០៣ ដែលនៅជួរមុខ នៅតំបន់១ នេះ គិតតែប្រយោជន៍ ផ្ទាល់ខ្លួន លួចឃុបឃិត គ្នា ជាមួយ មេឈ្មួញ លួចនាំ ទំនិញ គេចពន្ធ គ្រប់ប្រភេទ ពីប្រទេស ថៃ ចូល កម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ដោយមិនខ្វល់ ពី ការខាត់បង់ចំណូលពន្ធរដ្ឋឡើយ។ តាមប្រភព ពី យោធាកងការពារព្រំដែនលេខ ៥០៣ (ដែលសុំមិនបញ្ចេញឈ្មោះ) បានលួចបង្ហើបឲ្យ ដឹងថា បច្ចុប្បន្ន នេះ នៅតាមច្រករបៀង មួយចំនួន តាមបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ខេត្ត បន្ទាយមានជ័យ គឺ មានច្រករបៀង មួយចំនួន កំពុង តែ លួចឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នាំទំនិញគេចពន្ធចូលកម្ពុជា រៀងរាល់ថ្ងៃនេះ គឺ ដោយមានការបើកដៃ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជារ យោធភូមិភាគទី ៥ ទើបអាចនាំទំនិញគេចពន្ធចូលកម្ពុជា ដោយរលូនបែបនេះ។ តាមការជាក់ស្តែង កាលពីយប់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ នេះ អង្គភាព សារព័ត៌មាន យើង បានទៅដល់ ចំណុច ច្រករបៀង តំបន់១ ជាប់ព្រំប្រទល់ ស្រុកស្វាយចេក និង ស្រុកអូរជ្រៅ បានសង្កេតឃើញថា យោធានៅចំណុចនោះ កំពុង ឃុបឃិតគ្នា ជាមួយក្រុម លួចទំនិញគេចពន្ធពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ។ ប្រភពបន្តថា នៅចំណុច ច្រករបៀង តំបន់១ ដែលមាន រូបតោ ២ នៅខាងមុខ ច្រក ដែលមានសកម្មភាពធ្វើការ ឃុបឃិតគ្នាជាមួយ ក្រុមឈ្មួញ នាំទំនិញគេចពន្ធចូលកម្ពុជា រាល់ថ្ងៃនេះ គឺ ដើម្បី ប្រមូលលុយ យកទៅ ឲ្យ មេៗ នៅភូមិភាគ ៥ ដើម្បីទុកចែកគ្គីគ្នា ធ្វើមាន ធ្វើបាន ដោយមិនខ្វល់ពី ការខាតបង់ ចំណូលពន្ធ ឡើយ ។ ប្រភពបន្តថា ទោះបីច្រករបៀងតំបន់១ នេះ គ្រប់គ្រង ដោយយោធាកងការពារព្រំដែនលេខ៥០៣ ដែលមានលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការ ពិតមែន តែចំណូលដែលបានមកពី ការឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នេះ លោកមេបញ្ជាការ កងការពារព្រំដែន៥០៣ មិនបានទទួល ផលប្រយោជន៍ ឡើយ ដោយថវិកា ប្រមូលបាន ពី ក្រុមឈ្មួញ គឺ បញ្ជួនទៅឲ្យមេៗ នៅយោធភូមិភាគទី ៥ ។ ជុំវិញបញ្ហា និង ព័ត៌មាន ដូចខាង លើ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ នេះ អង្គភាព សារព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានឡើយ ដោយសារពុំមានលេខទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះអង្គភាព សារព័ត៌មាន យើង រីករាយ ទទួលការបំភ្លឺ រៀងរាល់ម៉ោង ធ្វើការ ប្រសិនឯកឧត្តម យល់ឃើញថា ព័ត៌មាន ដូចខាងលើ មិនពិត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4503 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
45152 នាក់
ខែនេះ :
163108 នាក់
3 ខែនេះ :
438745 នាក់
សរុប :
6990540 នាក់