ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ហេតុអ្វីបទល្មើសដឹកជញ្ចូនឈើគ្មានច្បាប់អនុញ្ញាត ភាគច្រើនដឹកចូលដេប៉ូឈើលោកសិច កំពុងកើនឡើងពេញបន្ទុកគ្មានការទប់ស្កាត់
Mon,06 December 2021 (Time 01:15 PM)
ដោយ ៖ នុត ស្រីរ័ត្ន ប្រចាំព្រះវិហារ -កំពង់ធំ (ចំនួនអ្នកអាន: 104នាក់)


ព្រះវិហារ ÷ គេសង្កេតឃើញថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីជាគ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ភាគច្រើនដឹកចូលដេប៉ូឈើ លោក(សិច) ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា: សព្វថ្ងៃគេសង្កេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ(លោកសិច) ដែលដើរអ៊ួតគ្អេងគ្អាងថាក្នុងទឹកដីខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេដាក់ការសង្ស័យថាគ្មានច្បាប់ណាគេអនុញ្ញាត ឲ្យដឹកជញ្ជូនឈើយកមកស្តុករួចលក់ចែកចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះនោះទេ។ ពលរដ្ឋដាក់ការសង្ស័យថា: មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះ យកកន្លេលធំបន្លំដេកព្រោះតែផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីស៉ីប្រាក់ខែរដ្ឋបម្រើរាស្ត្រ ដើម្បីសង្គមជាតិធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឲ្យបម្រែ សម្រួលអាកាសធាតុផងដែរ។ ដេប៉ូឈេីមួយកន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ប្រភពដឹងចេញពីរតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រឃុំ ធ្នា ស្រុកជ័យសែនខេត្តព្រះវិហារ តែជំនាញហាក់បីដូចមើលមិនឃើញ ប្រជាពលរដ្ឋបានថ្លៃងប្រាប់បន្ថែមទៀតថាដេប៉ូខាងលើមានម្ចាស់ឈ្មោះ សុិច ជាអ្នកទទួលទិញឈើខុសច្បាប់មកស្តុកទុកក្នុងឃ្លាំង ដើម្បីទុកដឹកចេញទៅលក់នៅតាមបណ្តាខេត្តនានា។ ពលរដ្ឋមានការសង្ស័យថាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សើមមាត់សើមករជាមួយឈ្មួញខុសច្បាប់ទាំងនោះហើយទេដឹងបានជាមិនហ៊ានបង្ក្រាប ។ ដោយឡែកលោក សេង សុងច័ន្ទសុជាតិ ដែលមានតួនាទីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងតែដេកលង់លក់ក្នុងម៉ាស៊ីនត្រជាក់ ចាំទទួលលេខកូដពីឈ្មួញទាំងអស់នោះហើយមែនទេ បានជាមិនហ៊ានមកក្បែរដេប៉ូខុសច្បាប់ខាងលើ សព្វថ្ងៃមន្ត្រីបរិស្ថានមានតួនាទីយ៉ាងសំខាន់ការពារដែនតំបន់ព្រៃឡង់ចុះហេតុអ្វីឈើដឹកចេញពីព្រៃឡង់ស្ទើរតែរៀងរាល់ថ្ងៃមិនបង្ក្រាបបែបនេះហើយឈ្មួញឈើឈ្មោះ សុិច សព្វថ្ងៃកំពុងតែកាងឡានដឹកផលអនុផលតាមដងផ្លូវដោយគ្មានច្បាប់អនុញ្ញាតទៀតផង ជាចុងក្រោយពលរដ្ឋក៍សូមសុំណូមពរ ទៅដល់លោកប្រាក់ សុវណ្ណអភិបាលនៃគណ:អភិបាល ខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាលប្រគល់ដាវអាជ្ញាសឹកឲ្យ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាពជូនសង្គមជាតិយើងទាំងមូល។ ជាពិសេសទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះតែម្តង លោកអភិបាលខេត្តមេត្តាគួរពិនិត្យទៅលើមន្ត្រី ក្រោមឱវាទតមួយចំនួនដែលអសកម្ម ធ្វើតែរបាយការណ៍បំភ្លៃការពិតជូនថ្នាក់ដឹងនាំតែប៉ុណ្ណោះ។ ហើយបណ្តែតបណ្តោយឲ្យឈ្មួញ ក្រុមឈើរូបនេះធ្វើព្យុះភ្លៀងតាមតែអំពើរចិត្តនោះទេ ខ្ចីដៃពលរដ្ឋក្រីក្របំផុសឲ្យចូលព្រៃ កាប់ឈើខុសច្បាប់យកមកលក់ឲ្យខ្លួន ដែលជាឈ្មួញកណ្តាលអង្គុយចាំយកប្រយោជន៍ រួមនិងមន្ត្រីគ្រាប់ល្ពៅស្ងោថ្នាក់ក្រោមមួយចំនួនផងដែរ។ ពាក់ព័ន្ធក្នុងករណីនេះពលរដ្ឋលើកឡើងខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត រៀងរាល់ម៉ោងធ្វើការ​៕ ដោយនុត ស្រីរ័ត្ន

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4503 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
45152 នាក់
ខែនេះ :
163108 នាក់
3 ខែនេះ :
438745 នាក់
សរុប :
6990432 នាក់