ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្នុងកាស៊ីណូ ម៉ូណាកូ គេឃើញតែសមត្ថកិច្ចបើកភ្នេកមើល ពលរដ្ឋខ្មែរចូលលេងយ៉ាងសប្បាយ ហេតុអ្វីមិនហាម ?
Fri,03 December 2021 (Time 08:52 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រៃវែង (ចំនួនអ្នកអាន: 94នាក់)


ព្រៃវែង៖បើទោះបីជាជម្ងឺកូវីដ១៩ កាចសាហាវយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ក្រុមអ្នកញានល្បែងនៅក្នុងខេត្តព្រៃវែង ពួកគេមិនខ្លាចឆ្លងកូវីដសោះឡើយ ដោយ បាននាំគ្នាទៅប្រមូលផ្តុំលេងល្បែងជល់មាន់ អាប៉ោង បៀរ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ នៅក្នុងកាស៊ីណូមួយកន្លែងឈ្មោះ ម៉ូណាកូ ស្ថិតនៅជាប់មាត់ច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។ ប្រភពពត៌មានពីមន្រ្តីនៅមាត់ច្រកបន្ទាយចក្រីនេះ បានអោយដឹងថា ក្នុងពេលដែលរដ្ឋាភិបាលប្រកាសបិទក្លឹបកំសាន្ត និងរមណីយដ្ឋាននានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នោះ កាស៊ីណូ ម៉ូណាកូ ក៏ត្រូវបានបិទទ្វាដែរ ប៉ុន្តែសុខៗនៅថ្ងៃទី២៣វិច្ឆិកាថ្មីៗ នេះ ស្រាប់តែកាស៊ីណូមួយនេះបើកដំណើរការឡើងវិញ ដោយមានប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង និងជារៀងរាល់ថ្ងៃ ដោយគ្មានការ រំខានពីមន្រ្តីជំនាញណាឡើយ។ ក្រុមអ្នកញានល្បែងដែលបានចូលទៅលេងក្នុងកាស៊ីណូ ម៉ូណាកូ នេះបានបង្ហើបប្រាប់ថា ម្ចាស់កាស៊ីណូនេះ មិនមែនជាអ្នកបើកដំណើរការលេងផ្ទាល់នោះទេ គឺមានមនុស្សមួយក្រុម ដែលមានគ្នា៦នាក់ បាន ចូលហ៊ុនគ្នាជួលទីតាំងកាស៊ីណូនេះបើកលេង ដោយគេបានស្គាល់ឈ្មោះទី១ ឈ្មោះ ធិន នៅផ្សារទ្រា ទី២ឈ្មោះ រា នៅផ្សារទ្រា ទី៣ឈ្មោះ ធា នៅផ្សារដីក្រហម ទី៤ឈ្មោះ អ៊ី មន្រ្តីសុរិយោដី ទី៥ឈ្មោះ សុក ចន្ទ័រិទ្ធ ជាអធិការរងស្រុកព្រះស្តេច និងទី៦មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ។ ចំពោះការបើកអោយប្រជាជនខ្មែរ ចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង ក្នុងកាស៊ីណូ ម៉ូណាកូ នេះ ត្រូវបានមេការកាស៊ីណូម៉ូណាកូ ឈ្មោះ តី ប្រាប់អោយដឹងតាមទូរសព្ទ័ថា ក្រោយពីលឺសម្តេចតេជោ ប្រកាសអោយបើកដំណើរការលើគ្រប់វិស័យនោះ គេក៏បានស្នើសុំការអនុញ្ញាតិពីឯកឩត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការ នគរបាលខេត្តព្រៃវែង ដើម្បីបើកដំណើរការកាស៊ីណូឡើងវិញ ហើយឯកឩត្តម ជា សុមេធី ក៏បានឯកភាព ឯលោក ព្រុំ សន្ធរ ស្នងការខេត្តក៏បានអនុញ្ញាតិអោយបើក ទើបខាងកាស៊ីណូ ហ៊ានបើកដំណើរការរហូតដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្រ្តីមួយចំនួនបានបញ្ជាក់ប្រាប់ថា បើតាមច្បាប់ពាក់ពន្ធ័និង កាស៊ីណូ នៅក្នុងប្រទេសកម្ពុជា គឺគេមិនអនុញ្ញាតិអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែង ក្នុងកាស៊ីណូនោះទេ ម្យ៉ាងនៅក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ ក៏បានហាមមិនអោយមានការប្រមូលផ្តុំគ្នាច្រើនដែរ ដូច្នេះសកម្មភាពបើកលេងល្បែងក្នុងកាស៊ីណូម៉ូណាកូនេះ គឺបានបំពានទាំងច្បាប់ប្រទេស និងបំពានទាំងវិធានការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចក្នុងខេត្តព្រៃវែង បែរជានាំគ្នាសំងំស្ងាត់ឈឹងទៅវិញ។ ជុំវិញរឿងរ៉ាវខាងលើនេះ នៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះ អ្នកយកពត៌មាន បានព្យាយាមខលទៅ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីសុំការបំភ្លឺផងដែរ ប៉ុន្តែទូរសព្ទ័លោកខលចូលគ្មានអ្នកទទួល ចំណែកលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងក៏ដូចគ្នាដែរ គឺទូរសព្ទ័ខលចូលហើយគ្មានអ្នកទទួល។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4503 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
45152 នាក់
ខែនេះ :
163108 នាក់
3 ខែនេះ :
438745 នាក់
សរុប :
6990552 នាក់