ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត
Tue,14 December 2021 (Time 10:24 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 104នាក់)


សៀមរាប ៖ យើងដឹងហើយថា ត្រពាំង ហែផ្កា គឺជាត្រពាំង បុរាណកឋាន មួយដែល ត្រូវបានគ្រប់គ្រង ដោយអាជ្ញាធរ ជាតិអប្សរា ដោយបាន មើលឃើញ ពីសក្តានុពល ផ្នែកវិស័យទេសចរណ៍ ទៅថ្ងៃ អនាគត់ នៃ ត្រពាំងបុរាណ មួយនេះ ត្រូវបាន លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ស្នើសុំទៅ អាជ្ញាធរអប្សរា ដើម្បី ជីកស្ដារ រៀបចំកែ លម្អ សោភ័ណ្ឌភាពជុំវិញ ត្រពាំង ហែផ្កា សម្រាប់ បម្រើ ឱ្យវិស័យទេសចរណ៍ ក៏ដូច ជាប្រយោជន៍ទុកជូន ទៅដល់ បងប្អូន កូនចៅ ជំនាន់ ក្រោយៗ ហើយត្រូវបាន ប្រគល់ទៅ ឲ្យក្រុម ថៅកែ ជីកដី ដែលគេស្គាល់ ថា ឈ្មោះ តុង ហ៊ុយ ជាអ្នក ម៉ៅការ ជីកស្ដារដី ត្រពាំង ហែផ្កា ។ បើយោង តាមប្រភព បានឲ្យដឹងថា អាជ្ញាធរ ជាតិ អប្សរា គឺពិតជា បានចេញលិខិត អនុញាត ឲ្យលោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវ ស្តារត្រពាំង ហែផ្កា ពិតប្រាកដមែន ហើយ សំរាប់អាចម៌ ដី គឺ ត្រូវយកទៅសំរាប់ ប្រើប្រាស់ ជួសជុល និង ពង្រឹងទំនប់ ជុំវិញតាមទំហ៊ុំទទឹង៥០ម៉ែត្រ និងលើក ទំនប់ កម្ពស់ឲ្យ បាន ២ម៉ែត្រ ហើយអាចម៌ ដី ដែលនៅ សេសសល់ អាចយកទៅបំរើផលប្រយោជន៍ សហគមន៍ ។ តែបែរជា គេសង្កេត ឃើញ ក្រុមហ៊ុនរបស់ លោក តុង ហ៊ុយ បែរជា កាយយកអាចម៌ដីទៅ លក់ បំរើផលប្រយោជន៍ ឯកជន និង បំរើផលប្រយោជន៍ បក្សពួកទៅវិញ ។ ដែលសកម្ម នេះ ស.បញ្ជាក់ ឲ្យឃើញថា កំពុង អនុវត្ដផ្ទុយ ពីច្បាប់ របស់ស្ថាប័ន និង អាជ្ញាធរ ពាក់ព័ន្ធ ទៅវិញ ។ ហើយម្យ៉ាងវិញទៀត បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សព្វថ្ងៃនេះ រាល់ការដឹកជញ្ជូនដីយកទៅលក់នៅទីកន្លែងផ្សេងៗ ក្នុងក្រុងសៀមរាប របស់លោកថៅកែវ័យក្មេងឈ្មោះ តុង ហ៊ុយ មិនបានធ្វើតាមបទដ្ឋានបច្ចេកទេស និង ការណែនាំរបស់អាជ្ញាធរមន្ទីរពាក់ព័ន្ធនោះទេ គឺក្រុមពួកគាត់មានរថយន្តរាប់សិបគ្រឿងដឹកជញ្ជូនដីយកទៅលក់តាមទីកន្លែងផ្សេងៗហើយពុំបានគ្របបិទបាំងអ្វីឡើយ។ ដែលជាហេតុធ្វើឲ្យមានការជ្រុះដី រប៉ាត់រប៉ាយធ្លាក់លើដងផ្លូវ បង្កឲ្យមានការហុយ ហ្នឹងប៉ះពាល់ទៅដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវទាំងផ្លូវក្រហម ក៏ដូចជាផ្លូវ ក្រាលកៅស៊ូ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អមសងខាងដងផ្លូវក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប លោកមានការមិនសប្បាយចិត្តចំពោះ ក្រុមឡានដឹកដីកំពុងធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងនេះថា សកម្មភាពក្រុមអ្នកដឹកជញ្ជូនដីលក់របស់ថៅកែវ័យក្មេងឈ្មោះ តុង ហ៊ុយ ដែលដឹកចេញពីត្រពាំង ហែផ្កា ដោយបងប្អូនប្រជាពលរដ្ឋលើកឡើងថាឡានដឹកដីក្នុងមួយថ្ងៃមួយថ្ងៃរាប់រយគ្រឿង ហើយអាចម៍ដីពេញៗហួសទ្រុងឡាន ហើយក៏មិនឃើញមានការគ្របបិទបាំងដីនៅក្នុងឡាននោះទេ ដែលជាហេតុធ្វើឲ្យដីជ្រោះមកលើផ្លូវក្រាលកៅស៊ូរប៉ាត់រប៉ាយហុយទ្រលោមពិបាកក្នុងការរស់នៅនិងធ្វើដំណើរ។ ការជ្រោះដីរប៉ាត់រប៉ាយមកលើដងផ្លូវ វាគឺជារឿងមធ្យម តែដល់អារឿងងំ នោះគឺឡានដឹកដីបើកបរក្នុងល្បឿនលឿនៗណាស់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ចំពោះបងប្អូនកូនចៅនិងជាពិសេសកូនតូចរបស់ពួកគាត់។ ជុំវិញបញ្ហា មហាជនរិះគន់ ដូចខាងលើ នៅរសៀល ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា ខេត្តសៀមរាប បានប្រាប់សារព័ត៌មានយើង ឲ្យដឹងថា លោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវ ពិតជា បានស្នើស្តាត្រពាំង ហែផ្កា និង បានចេញលិខិតអនុញ្ញាតឲ្យស្តារពិតប្រាកដមែន ។ លោក បន្តថា ចំពោះការស្តា យកអាចម៌ដីទៅលក់នោះ គឺលោក មិនបានដឹងទេ ព្រោះការងារនេះបានប្រគល់ទៅសាលាក្រុងជាអ្នករៀបចំ និង បានចេញការណែនាំ ជូនសាលាក្រុង ហើយ ចឹងសួរទៅសាលាក្រុងទើបដឹងច្បាស់ថា អាចម៌ដីដែលស្តា នោះយកទៅ ប្រើប្រាស់ យ៉ាងមិចខ្លះ ។ ដោយឡែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុង សៀមរាប សារព័ត៌មាន យើង មិនអាចសុំ ការបំភ្លឺបានទេ ដោយសារ ខលចូល ជាច្រើនដង តែមិនមានអ្នកទទួលទូរស័ព្ទ។ រីឯលោក ក្តោប រ៉ន ចៅសង្កាត់ ជ្រាវ ប្រាប់ថា ការស្តាត្រពាំង ហែផ្កា នេះ គឺ លោកមិនទាន់ បានយកអាចម៌ដី លើកជាទំនប់ នៅឡើយនោះទេ គឺ កាយយកទៅលក់ មួយចំនួន សិន ដើម្បី យកលុយ ដោះស្រាយ ថ្លៃគ្រឿងចក្រ។ ដោយឡែក លោក តុង ហ៊ុយ ម្ចាស់អេស្កាដែលស្តាត្រពាំង ហែផ្កា សារព័ត៌មាន យើង ក៏មិនទាន់ទទួល ការបំភ្លឺដូចគ្នា ព្រោះគ្មានលេខទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះអង្គភាព យើងរីករាយទទួលការបំភ្លឺរៀងរាល់ម៉ោង ធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4503 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
45152 នាក់
ខែនេះ :
163108 នាក់
3 ខែនេះ :
438745 នាក់
សរុប :
6990866 នាក់