ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន
Fri,15 January 2021 (Time 12:52 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 126នាក់)


សៀមរាប ÷ រាល់ថ្ងៃគេសង្កេតឃើញថាបទល្មើសជាច្រើននៅក្នុងស្រុកជីក្រែង មានដូចជាបទល្មើសព្រៃឈើ បទល្មើសនេសាទ នឹងភាពសន្តិសុខមានការធូរលុង ហើយរួមហ្នឹងខារ៉ាអូខេដែលសម្ដេចបានហាម បើកដំណើរការយ៉ាងរលូន។ ប្រជាពលរដ្ឋសង្ឃឹមញញឹមថាលោកវរ:សេនីយ៍ទោ តាំង លីហេង ជាអធិការឡើងថ្មីនឹងបញ្ចេញស្នាដៃ បង្ក្រាបរាល់បទល្មើសដែលកើតមាននៅក្នុងស្រុកជីក្រែង កុំឱ្យមានជាបន្តទៀតខណៈដែលលោកបានឡើងកាន់តំណែងជាអធិការ។ បទល្មើសព្រៃឈើបានធ្វើចរាចរណ៍យ៉ាងរលូនពីឃុំខ្វាវយកមកចែកចាយនៅឃុំកំពង់ក្ដី ឃុំស្ពានត្នោត ឃុំសង្វើយ ឃុំគោកធ្លកលើ ឃុំគោកធ្លកក្រោម ជាពិសេសក្នុងស្រុកជីក្រែងទាំងមូល នឹងយកទៅចែកចាយតាមបណ្ដាលស្រុកផ្សេងៗទៀតផងដែរ ដូច្នេះប្រជាពលរដ្ឋសង្ឃឹមថាលោកវរសេនីយ៍ទោ តាំង លីហេងអធិការដែលទើបតែឡើងកាន់តំណែងថ្មីនឹងចាប់ផ្តើមមានការទប់ស្កាត់រាល់បទល្មើសព្រៃឈើទាំងអស់មិនឲ្យកើតមាន ក្នុងដែនគ្រប់គ្រងរបស់លោក។ បទល្មើសនេសាទកើតមានយ៉ាងគគ្រឹកគគ្រេងលើផ្ទៃទឹកមានដាក់ស្បៃ ណរ៉ាវ រាប់រយរាប់ពាន់ម៉ែត្រតាមបក្សពួករបស់ខ្សែរសាឡាយអ្នកមានលុយនិងមានអំណាច ឯប្រជាពលរដ្ឋលក្ខណៈគ្រួសារមិនអាចនឹងធ្វើនេសាទបាននោះទេ។ ខារ៉ាអូខេកើតមានគ្រប់ទីកន្លែងនៅចំកណ្ដាលស្រុកជីក្រែង ខណៈដែលកំពុងកើតមានជម្ងឺកូវីដ19 ទូទាំងពិភពលោក ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការនិងបង្ក្រាបមិនឲ្យមានដូចការហាមឃាត់របស់សម្ដេច ដើម្បីទប់ស្កាត់ការឆ្លងរីករាលនូវជំងឺកូវីដ19 ។ ប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំង និងសង្ឃឹមថាលោកវរសេនីយ៍ទោ តាំង លីហេងនិងបង្ក្រាបបទល្មើស មិនឲ្យបទល្មើសកើតមាននោះទេ ហើយប្រជាពលរដ្ឋក៏ចាំមើលដែរថាលោកវរ:សេនីយ៍ទោ តាំង លីហេង និងបង្ក្រាបបទល្មើសដូចខាងលើបានដែរឬទេ?៕(នៅមានត)

ព័ត៌មានគួរចាប់អារម្មណ៍

រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូន (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ កំពុងទទួលការកោតសរសើរពីពលរដ្ឋ នៅចំណុចដីអូរស្វារអិល (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ករណីអំពើផិត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2807 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
43291 នាក់
ខែនេះ :
122746 នាក់
3 ខែនេះ :
358288 នាក់
សរុប :
5569562 នាក់