ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប
Fri,08 October 2021 (Time 09:28 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 115នាក់)


សៀមរាប ÷ បច្ចុប្បន្ននេះគេសង្កេត ឃើញថា សកម្មភាព នៃការកាប់បំផ្លាញព្រៃឈើ នៅក្នុងដែន អភិរក្សសត្វ ព្រៃបឹងពែរនៅតែ បន្តមាន ជារៀងរាល់ថ្ងៃ។ ក្នុងនោះ ដោយយោង តាមប្រភពច្បាស់ការ បានប្រាប់ឲ្យ សារព័ត៌មាន យើងដឹងថា មានមេឈ្មួញឈើឈ្មោះ ណន កំពុងបន្តដឹកជញ្ជូន ឈើ យ៉ាងគគ្រឹកគគ្រេង ចេញពីភូមិ អូរ និងភូមិស្រោង ឃុំខ្វាវ យកទៅចែកចាយ នៅឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។ គេសង្កេត ឃើញមាន មេឈ្មួញឈើ ឈ្មោះ ណន រូបនេះដឹកជញ្ជូនឈើ យ៉ាងសប្បាយ រីករាយ ក្នុងមួយថ្ងៃ ៣ ទៅ ៤ជើង ជាប្រចាំ តែមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថាន និងប៉ូលិសសេដ្ឋកិច្ច នៅតាមដងផ្លូវ ចាប់ពីស្នាក់ការបរិស្ថាន ស្រោង និង ស្នាក់ការបរិស្ថាន ក្បាលដំរី ព្រមទាំង សង្កាត់់ រដ្ឋបាលព្រៃឈើ ខ្វាវ ដែលមានលោក វ៉នសាវុធ និង លោក សាំង វង្សសំរិទ្ធ ហៅតា ហុង ដា នាយសង្កាត់រដ្ឋបាល ព្រៃឈើ ជីក្រែង ខ្ពើម យកភ្នែកមើល ឬ បង្រ្កាបសោះឡើយ។ តាមប្រភព ច្បាស់ការឲ្យ ដឹងទៀតថា បើមន្ត្រីជំនាញ បង្រ្កាប គឺបង្រ្កាបតែ ក្រុមឈ្មួញ ណា ដែល មិនបង់លុយ ឲ្យតែ ប៉ុណ្ណោះ តើករណីនេះ ពិតដែរទេ? ជាក់ស្តែងនៅរសៀលថ្ងៃទី ០៤ ខែតុលាឆ្នាំ ២០២១ ឈ្មួញឈើឈ្មោះ ណន បានធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើ ចេញពីឃុំខ្វាវមកដល់ឃុំពង្រលើ សារព័ត៌មានយើងបានរាយការណ៍ជូនដល់លោក វ៉ន សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីបង្ក្រាបតែលោក វ៉ន សាវុធ ឆ្លើយថាលោកនៅម្នាក់ឯង ចាំលោករាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុកដើម្បីសុំកម្លាំងបង្ក្រាប តែបាត់សូន្យឈឹង ។ បន្ទាប់មកសារព័ត៌មានយើងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយលោកបានប្រាប់ថាលោកឱ្យអធិការស្រុកជីក្រែង បញ្ជាកម្លាំងចុះទៅហើយ តែកម្លាំងអធិការស្រុកជីក្រែងក៏មិនឃើញដែរ មួយណាក៏ដូចមួយណារងចាំបាត់ដំណឹងស្ងាត់ឈឹងមិនឃើញមានស្រមោលមន្ត្រីជំនាញឬក៏សមត្ថកិច្ចពាក់ព័ន្ធណាចុះទៅបង្ក្រាបនោះទេ ឬមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានទទួលផលប្រយោជន៍ពីលោក ណន មេឈ្មួញឈើហ្នឹងហើយទេដឹង ? ។ ទោះបីជាមានបទបញ្ជាពីលោកស្នងការរងទទួលបន្ទុកបទល្មើសសេដ្ឋកិច្ចយ៉ាងណាក៏លោកវរសេនីយ៍ទោ តាំង លីហេង មិនឃើញបញ្ជាកម្លាំងទៅបង្ក្រានឡើយ ។ ទង្វើរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកជីក្រែងបែបនេះប្រហែលបានទទួលផលប្រយោជន៍ពីលោក ណន ហ្នឹងដែរទេដឹង? បានជាមិនចុះទៅបង្ក្រាប ។ រីឯលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងវិញនោះ សារព័ត៌មានយើងបានតេទៅលោកជាច្រើនដងតែលោកមិនលើកទូរស័ព្ទឡើយ បទល្មើសព្រៃឈើកើតជារៀងរាល់ថ្ងៃក្នុងស្រុកជីក្រែងតែលោក ពៅ ប៊ុនធឿន បែរជាសម្ងំស្ងៀមធ្វើមិនដឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9332 នាក់
ម្សិលមិញ :
2828 នាក់
សប្តាហ៍នេះ :
31666 នាក់
ខែនេះ :
178261 នាក់
3 ខែនេះ :
429655 នាក់
សរុប :
6524931 នាក់