ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
លោក សេង ទៀង បន្តរនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនគ្រួសារកូនភ្លោះ៣ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Mon,13 April 2020 (Time 09:30 AM)
ដោយ ៖ នីន ប៉ោយប៉ែត (ចំនួនអ្នកអាន: 110នាក់)


 
បន្ទាយមានជ័យ ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ 
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី នៅថ្ងៃទី១១ ខែមេសា 
ឆ្នាំ២០២០ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌
របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី 
ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ នៅភូមិប្រជាធមខាងលិច 
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន
ប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះ
គោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។ 
 
កូនភ្លោះ៣នេះ មានឪពុកឈ្មោះ យ៉ាយ អាយុ៣៥ឆ្នាំ និងម្ដាយឈ្មោះ 
ជួប ចិត្ត អាយុ៣២ឆ្នាំ។
 
ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ 
ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី 
ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជា
ពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ 
សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។
 
ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឱ្យក្រុមគ្រួសារកូន
ភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ។
 
គួរជម្រាបថា នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៦០ហើយ ដែលទទួលបាន
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1321 នាក់
ម្សិលមិញ :
2782 នាក់
សប្តាហ៍នេះ :
14696 នាក់
ខែនេះ :
110502 នាក់
3 ខែនេះ :
330698 នាក់
សរុប :
3906781 នាក់