ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
រងការរិះគន់ ! ខណៈកីឡាករក្មេងៗ ប្រកួតបែកអាចន៍ក្លៀក ថ្ងៃបុណ្យទន្លេ ៣ថ្ងៃ នៅបាត់ដំបង ទទួលប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនរៀលទុកទិញប្រេង កូឡាលាប នឹងទិញម៉ាស់ពាក់ ការពារជំងឺ កូរ៉ូណា
Tue,17 March 2020 (Time 10:08 AM)
ដោយ ៖ ដា លីន (ចំនួនអ្នកអាន: 173នាក់)


 
បាត់ដំបង៖ ក្រោយពីពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង មានរយៈពេល៣ថ្ងៃ 
គឺចាប់ពី ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២០២០ បញ្ចប់ដោយជោគជ័យ ស្រាប់តែ
មានការរិះគន់ផ្ទុះឡើងជុំវិញ ករណីប្រាក់ឧបត្ថម្ភដល់កីឡាករក្មេងៗ ដែលចូល
រួមប្រកួតបុណ្យទន្លេ៣ថ្ងៃ ស្រាប់តែទទួលបានប្រាក់ឧបត្ថម្ភ១ម៉ឺនរៀល ពីលោក
នូ សំណាង មន្រ្តីទទួលបន្ទុកខាងកីឡា។
 
យោងតាមហ្វេសប៊ុកផេក Pheng Vannak News ដែលបានបង្ហោះសាររូប
ថត និងសារឌឺដង កាលពី១ម៉ោងមុន មានខ្លឺមសារថា « ជូនលោក នូ សំណាង 
មន្រ្តីទទួលបន្ទុកខាងកីឡា មេត្តាជ្រាប ខ្ញុំក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស 
ពិតជារំភើប និងសូមអរគុណលោក ដែលលោកបានចំណាយថវិកា១ម៉ឺនរៀល 
ឧបត្ថម្ភដល់កីឡាករក្មេងៗ ដែលចូលរួមប្រកួតបុណ្យទន្លេ៣ថ្ងៃ នៅខេត្តបាត់ដំបង 
ទឹកចិត្តដ៏ជ្រះថ្លាបស់លោក ទោះបីលោកជួយឧបត្ថម្ភ១ម៉ឺនរៀល ក៏ប្រសើរជាង
រដ្ឋមន្ត្រីរបស់លោកដែលមិនជួយដែរ ។
 
ចំពោះលោកស្នើអោយខ្ញុំថា បើជ្រុលធ្វើបុណ្យ អោយខ្ញុំឧបត្ថម្ភដល់កីឡាករដែល
បានចូលរួមប្រកួតទាំង ១៦វិញ្ញាសារ កុំជួយតែវិញ្ញាសារ បាល់ទាត់បុរស បាល់
ទាត់នារី បាល់ទះបុរស បាល់ទះនារី និងកីឡាករប្រដាល់ក្មេងៗ ។
 
ខ្ញុំបាទសូមឆ្លើយជូនលោកនូ សំណាង មេត្តាជ្រាបថា ខ្ញុំធ្វើអ្វីៗគឺទៅតាមលទ្ធភាព
របស់ខ្ញុំ និងមិត្តភ័ក្ដិ ។ 
 
តែបើលោកចង់អោយខ្ញុំជួយឧបត្ថម្ភ ទាំង១៦វិញ្ញាសារ មែននោះ លោកស្នើ
ឯកឧត្តមរដ្ឋមន្ត្រីរបស់លោក ចុះចេញពីដំណែង ហើយអោយខ្ញុំទៅជំនួសវិញ 
ខ្ញុំនឹងមិនអោយកីឡាករល្ហេមល្ហាមដូចរាល់ថ្ងៃទេ ហើយខ្ញុំសន្យាថា នឹងមិន
យកលុយទៅចឹញ្ចឹមប្រពន្ធចុងដូចមេរបស់លោកទេ ។ មិនជួយហើយឆ្លៀតឌឺ 
ខ្ញុំឆ្លើយរបៀបឌឺទៅវិញ ! សូមអរគុណ»។
 
សូមបញ្ជាក់ថា កាលពី២១ម៉ោងមុនហ្វេសប៊ុកផេកខាងលើ បានបង្ហោះសារ
« សុំអធ្យាស្រ័យក្មួយ ក្មួយប្រកួត៣ថ្ងៃនេះហត់ណាស់ យកម្នាក់១ម៉ឺនរៀល
ទុកទិញប្រេងកូឡាលាបរបួសបានហើយ ព្រោះលុយពូអោយធីបស្រី ខារ៉ាអូខេ 
និងអោយអ្នកថតទូរទស្សន៍ អស់ហើយ ។ 
 
បងប្អូនណាស្គាល់ក្មួយៗកីឡាប្រដាល់នេះ ប្រាប់ខ្ញុំផង ចង់ឧបត្ថម្ភបន្តិចបន្តូច 
តែមិនតិចជាងខេត្តទេ »៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1457 នាក់
ម្សិលមិញ :
2782 នាក់
សប្តាហ៍នេះ :
14832 នាក់
ខែនេះ :
110638 នាក់
3 ខែនេះ :
330834 នាក់
សរុប :
3906917 នាក់