ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
នារី​ស្រស់ស្អាតជាជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ​ម្នាក់ត្រូវ​​ជន​មិន​ស្គាល់​មុខ​ ចាប់យកទៅបាត់១យប់២ថ្ងៃមិនទាន់ដឹង​ដំណឹង
Sat,14 March 2020 (Time 06:40 PM)
ដោយ ៖ ដា លីន (ចំនួនអ្នកអាន: 361នាក់)


 
បន្ទាយមានជ័យ ៖ នារី​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ខេត្ត
បន្ទាយមានជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ឡើង​រថយន្ត​នៅ​វេលា​ម៉ោង​៦​និង​
២០នាទីយប់ ថ្ងៃ​ទី​១៣ ខែមីនា​នេះ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា 
ឆ្នាំ​២០២០ នៅ​មិន​ទាន់​ដឹង​ដំណឹង​នៅឡើយ ។
លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា 
នារី​រង​គ្រោះ​ឈ្មោះ អឿ​ន ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ម្តាយមីង 
នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​បំរើ​ការ​
ជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុក​អូរ​ជ្រៅ ។
 
លោក​វរសេនីយ៍ទោ សែ​ស វិបុល បាន​បន្ត​ថា ក្រោយ​ពី​មាន​ករណី​ចាប់​នារី​រង​
គ្រោះខាងលើ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​
ឃុំអូរបីជាន់បានចុះធ្វើការស្រាជ្រាវ ជុំវិញ​ករណី​នេះ នៅ​មុន​ពេល​កើតហេតុ 
ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​ក្មេង​ស្រី 
លាង សុ​គ​ន្ធា អាយុ​១០​ឆ្នាំ យក​ឡេ​ទៅ​ឲ្យ​គេ​នៅ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​
អូរជ្រៅ ពេល​ត្រឡប់​មក​វិញ​ជិត​ដល់​ផ្ទះ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ 
ក្តាប់​អត្តសញ្ញាណ​មិន​បាន បើករថយន្ត​កា​ម៉ា​រី​ពណ៌​ខ្មៅ ក្តាប់​ស្លាក​លេខ​មិន​
បានបានហៅម៉ូតូឲ្យឈប់ ចម្ងាយ​៣០​ម៉ែត្រ ដើម្បី​និយាយ​គ្នា​ពេល​នោះ​នារី​រង​
គ្រោះនិយាយថា យើង​មិន​ដែល​ស្គាល់គ្នា​ផង ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​
ពីលើរថយន្តចាប់ជនរងគ្រោះដោយនិយាយថា​អូន​ឯង​ធ្វើបាប​ចិត្ត​បង​ណាស់ 
រួច​ទាញ​ចូល​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាត់ ។
 
លោក​អធិការ​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​នារី​រង​គ្រោះ​ធ្លាប់​មាន​សង្សា 
ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ គុណ សា​រ៉ា​ក អាយុ​២៤​ឆ្នាំ ភេទ​
ប្រុស នៅ​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​២១ ខែតុលា 
២០១៩ មក​ម្លេះ​នឹង​រៀប​ការ នៅ​ថ្ងៃ​ទី​៨ ខែមេសា ២០២០​នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1285 នាក់
ម្សិលមិញ :
2782 នាក់
សប្តាហ៍នេះ :
14660 នាក់
ខែនេះ :
110466 នាក់
3 ខែនេះ :
330662 នាក់
សរុប :
3906745 នាក់