ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង…
Sat,15 February 2020 (Time 09:48 AM)
ដោយ ៖ បញ្ញា ថ្ងៃថ្មីភ្នំពេញ (ចំនួនអ្នកអាន: 213នាក់)


សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី
គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង…
 
ភ្នំពេញ ៖ គេក្រឡេកឃើញសកម្មភាពប៉ូលីស សង្ហារម្នាក់ដែលបានជួយក្មេង
ស្រីម្នាក់ចេញពីអគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯងឡើយ កំពុងធ្វើឲ្យ
មហាជនចាប់អារម្មណ៍ និងស្ងើចសរសើរជាខ្លាំង។
 
នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០១​ និង​ ៥០នាទីរំលងអាធ្រាតុ 
នៅចំណុចផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​
ភ្នំពេញ​ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ 
ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​មានទី
លំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សី
កែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ 
០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​ នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយ
សង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់
ប្រុស​ អាយុ០៦ឆ្នាំ​ ២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)
ប្រេីរបាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​
 ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង) ។
 
ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់
ដល់​អាយុជិវិតប្រជាពលរដ្ឋឡេីយ។ អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់
នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1347 នាក់
ម្សិលមិញ :
2782 នាក់
សប្តាហ៍នេះ :
14722 នាក់
ខែនេះ :
110528 នាក់
3 ខែនេះ :
330724 នាក់
សរុប :
3906807 នាក់