ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
លោក អ៊ុក ប៊ុនហ៊ាង អាងខ្នងអាងខ្សែ រំលាយលើកិច្ចព្រមព្រាងមុនការសន្យា
Wed,08 January 2020 (Time 11:37 AM)
ដោយ ៖ បញ្ញា សៀមរាប (ចំនួនអ្នកអាន: 250នាក់)


សៀមរាប ៖ កិច្ចសន្យាជួលផ្ទះមួយកន្លែងដែលលោក អ៊ុកប៊ុនហ៊ាង បានជួលត
ពីម្ចាស់ដីដើម ហើយ លោកអ៊ុក ប៊ុនហ៊ាងបានជួលតទៅឲ្យឈ្មោះអ្នកស្រី
ឡាយ រ៉ូលីណា និងស្វាមី ផ្ទះជួលនោះនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង
សៀមរាប ខេត្តសៀមរាប ក្នុងកិច្ចសន្យាជួលផ្ទះនោះប្រការមួយបាននិយាយថា 
ភាគី(ក)និង ភាគី(ខ) បានឯកភាពគ្នាជួលផ្ទះក្នុង១ខែ តម្លៃ ៣៥០ ដុល្លារ 
ពីរល្វែង កុងត្រាក្នុងរយៈពេល៥ឆ្នាំ ចាប់ពីទី២០ ខែមេសា ឆ្នាំ២០១៩ ដល់
ទី២០ ខែមេសា ឆ្នាំ២០២៤។
                                                                                                                                   
ស្រាប់តែនៅថ្ងៃអង្គារ៏ទី២៤ ខែធ្នូ ឆ្នាំ២០១៩ កើតហិង្សា ចេញពីលោក 
អ៊ុក ប៊ុនហ៊ាងម្ចាស់ផ្ទះ។ហើ្យបង្កហេតុមកលើគ្រួសារអ្នកស្រីឡាយ រ៉ូលីណា
និងស្វាមីនោះ មានអាកប្បកិរិយា ឆេវឆាវ ច្រឡោតខឹងច្រងេងច្រងាងគ្មាន
ទិសតំបន់អីសោះ ស្ទុះទៅបិទឧបករណ៏ប្រើប្រាស់មិនឲ្យធ្វើអាជីវកម្មលាង
រថយន្ដ ដូចជាការផ្តាច់ភ្លើងអគ្គិសនី,បិទទឹកមិនឲ្យប្រើប្រាស់ជាដើម។
 
គ្រួសារនោះបានខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងខ្លាំង ដោយសារលោក
អ៊ុក ប៊ុនហ៊ាង បានកាត់ផ្ដាច់ប្រព័ន្ធឧបករណ៏ប្រើប្រាស់។ក្នុងនោះមានការ
បង់លុយខែ២៥០ដុល្លារ ជាទីតាំងលាងរថយន្ត។
 
លោកអ៊ុក ប៊ុនហ៊ាងបានល្មើសរំលោភលើកិច្ចសន្យាក្នុងការជួលផ្ទះក្នុងឯកសារ
នេះហ៊ានរំលាយលើកិច្ចសន្យាដែលបានកុងត្រានោះមុនកាលកំណត់ហើយ
ហ៊ានដើរតួជាតុលាការដោយខ្លួនឯង។
                                                                                                                                
ទាក់ទងបញ្ហាខាងលើភ្នាក់ងារអង្គភាពគេហទំព័រ ថ្ងៃថ្មី បានធ្វើការទំនាក់ទំនង
ទៅលោក អ៊ុក ប៊ុនហ៊ាង កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩លោកបាន
ឆ្លើយតបតាម រយៈទូរស័ព្ទប្រាប់ថា លោកជាប់រវល់ជប់លៀង ចាំថ្ងៃស្អែកគឺថ្ងៃ
ច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ចាំទូរស័ព្ទមក ឥទ្ធិពលកម្ពុជា បានខលចូលច្រើន
ដងតែលោកពុំព្រមលើក។នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២០លោកបានឆ្លើយ
ប្រាប់ថា (វាមិនឲ្យលុយតាំងពីចូលនៅអត់ឲ្យលុយរហូតហើ្យយកផ្ទះទៅជួល
ឲ្យគេផ្សេងយកលុយខ្លួនឯង មិនឲ្យលុយផ្ដាច់ភ្លើង ភ្លើងក៏មិនឲ្យ ទឹកក៏មិនឲ្យ 
និយាយរួមមិនឲ្យលុយរហូត ភូតរហូតជិតមួយឆ្នាំ អត់បានលុយសោះក្រោយ
មកធ្វើអណ្ដូងបង្កបញ្ហា)។
                                                                                                                                                 
ចំណែកលោកខៀវ សតចៅសង្កាត់ស្លក្រាម ក្រុងសៀមរាប លោកបានឆ្លើយថា 
រឿងនោះបានទៅដល់សាលាដំបូងខេត្តសៀមរាបហើ្យ។
                                                                                                               
គ្រួសារនេះបានប្រាប់ថា ក្រោយកើតហេតុមានកិច្ចអន្ដរាគមពីលោកចៅសង្កាត់
ស្លក្រាម និងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ហើយបានសម្របសម្រួល
ឲ្យភាគីទាំងសងខាងស្រុះស្រួលគ្នា។តែលោកអ៊ុក ប៊ុនហ៊ាង មិនព្រមតាមការ
សម្របសម្រួលពីលោកចៅសង្កាត់នោះឡើយ។ថែមទាំងជេរប្រមាថមកលើ
គ្រួសារនេះ។
 
រួចបានឈានដល់ការរំលាយកិច្ចព្រមព្រាងដោយខ្លួនឯងគ្មានការអៀនខ្មាស 
សង្គមស៊ីវិលលើកឡើងថា គួរតែតុលាការទេ ដែលមានសិទ្ធសម្រាចលើបញ្ហា
នេះ។នៅមានត រងមើលតើច្បាប់ចាត់វិធានការយ៉ាងណា? ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1017 នាក់
ម្សិលមិញ :
2782 នាក់
សប្តាហ៍នេះ :
14392 នាក់
ខែនេះ :
110198 នាក់
3 ខែនេះ :
330394 នាក់
សរុប :
3906477 នាក់