ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ
Wed,15 January 2020 (Time 10:22 AM)
ដោយ ៖ ហ៊ុំ ថាក់ (ចំនួនអ្នកអាន: 297នាក់)


 
កំពង់ធំ = ប្រភពព័ត៏មានពីប្រជាពលរដ្ឋនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ
បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញច្រើននាក់កំពុងតែធ្វើសកម្មភាពដឹក
ជញ្ជូនឈើចេញពីព្រៃឡង់ ក្នុងមូលដ្ឋានពួកគាត់ដោយគ្មានមន្ត្រីជំនាញឬសមត្ថ
កិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ឈ្មួញទាំងនោះបានប្រើប្រាស់រថយន្
តកូរ៉េ និងគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើចេញពីចំណុចភូមិស្រែប្ញស្សី ឃុំទំរីង ឆ្លង
កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថានយ៉ាងរលូនគ្មានញញើត
អ្វីឡើយ។
 
បើតាមការអះអាងពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងឃុំទំរីង ស្រុកសណ្តាន់
បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុក
សណ្តាន់ទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញពីស្រុកសណ្តាន់បានទេ។
ប្រជាពលរដ្ឋក្នុងឃុំទំរីង បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើដឹកអុសបន្តិចបន្តួច
ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាប
ដោយគ្មានយោគយល់ឡើយ។ ប៉ុន្តែនៅពេលដែលឈ្មួញប្រើប្រាស់រថយន្តកូរ៉េ
និងគោយន្តកន្ត្រៃដឹកជញ្ជូនឈើចេញពីព្រៃឡង់ យ៉ាងគគ្រឹកគគ្រេងមិនឃើញ
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកសណ្តាន់ ដែលជាបក្ខពួកលោក ប៊ុន សុធី មេរដ្ឋបាល
ព្រៃឈើខេត្តកំពង់ធំ ចាត់វិធានការបង្រ្កាបទាល់តែសោះ ទន្ទឹមនឹងនេះក្រុមឈ្មួញ
ដឹកជញ្ជូនឈើខុសច្បាប់បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្រ្តី
រដ្ឋបាលព្រៃឈើក្រោមការគ្រប់គ្រងរបស់លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្
តកំពង់ធំ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូន។
 
 មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា
ចាប់តាំងពីលោក ប៊ុន សុធី ចូលកាន់តំណែងជាមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ
ជំនួសលោក តឹប ញាតា រួចមកគឺបទល្មើសដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅ
តែកើតឡើងយ៉ាងពេញបន្ទុកពុំមែនថយចុះនោះទេ។ ប្រភពបានឲ្យដឹងទៀតថា
មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក តុប កក្កដា
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក៏ជាអ្នកឃុបឃិតឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូន
ឈើចេញពីតំបន់ព្រៃឡង់ យ៉ាងមហន្តរាយផងដែរ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
 
លើសនេះទៅទៀត គឺលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតឲ្
យឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ព្រោះ
ឈ្មួញធំៗសុទ្ធតែយកលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ធ្វើជាបង្អែក
យ៉ាងរឹងមាំដើម្បីឲ្យអាជីវកម្មរបស់ពួកគេដំណើរការយ៉ាងសុខស្រួល។
 
ពាក់ព័ន្ធនិងការរិះគន់នេះលោក ប៊ុន សុធី នាយខណ្ឌរដ្នបាលព្រៃឈើខេត្តកំពង់ធំ
មិនអាចសុំការបកស្រាយបានទេជុំវិញបទល្មើសព្រៃឈើខាងលើនេះដោយសារ
លោកមិនមើល ប្រព័ន្ធតេលេក្រាម និងមិនលើកទូស័ព្ទ តែអ្នកសារព័ត៏មានយើង
នៅតែរងចាំការបកស្រាយណាមួយពីលោក នៅពេលក្រោយទៀត  ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1309 នាក់
ម្សិលមិញ :
2782 នាក់
សប្តាហ៍នេះ :
14684 នាក់
ខែនេះ :
110490 នាក់
3 ខែនេះ :
330686 នាក់
សរុប :
3906769 នាក់